ផ្កាព្រៃរីសតដែលស្ថិតក្នុងខេត្តបាត់ដំបងដែលមានចម្ងាយប្រមាណ៣០០គីឡូម៉ែត្រពីភ្នំពេញ។គេអាចនិយាយបានថាតំបន់នេះគឺជាតំបន់ទេសចរណ៍ដែរសំបូរទៅដោយធម្មជាតិតំបន់ទឹកធ្លាក់សួនផ្កានិងតំបន់លំហែជើងភ្នំជាដើម។ផ្កាព្រៃរីសតគឺជារីសតដែលមានភាពស្ងប់ស្ងាត់បង្កើតឡើងនៅជាប់ជើងភ្នំផ្ទាល់តែម្ដងដែលអាចឲ្យអ្នកទៅលេងកម្សាន្តអាចទទួលបានអារម្មណ៍និងបរិយាកាសស្ងប់ស្ងាត់ល្អជាមួយនិងធម្មជាតិរួមផ្សំជាមួយនឹងខ្យល់អាកាសបរិសុទ្ធ។ជាពិសេសអ្វីដែលកាន់តែពិសេសនោះគឺកន្លែងស្នាក់នៅរៀបចំយ៉ាងល្អនិងស្រស់ស្អាតមិនចាញ់បរិយាកាសដែលនៅខាងក្រៅនោះទេ។