ដំណើរកម្សាន្តដោយរថភ្លើងជាការធ្វើដំណើរមួយកាន់តែប្លែកអារម្មណ៍និងស្រស់ស្រាយជាមួយធម្មជាតិនៅតាមដងផ្លូវរថភ្លើងដែលអមទៅដោយផ្ទះប្រជាពលរដ្ឋសងខាងផ្លូវដែរជាទស្សនីយភាពម្យាងដែរទាក់ទាញផងដែរ។ហើយការជិះរថភ្លើងគឺជាការធ្វើដំណើរមួយដែលពេញនិយមសម្រាប់ប្រជាជនខ្មែរជំនាន់ដើមហើយមកដល់បច្ចុប្បន្ននេះលោកអ្នកក៏អាចធ្វើដំណើរដោយការជិះរថភ្លើងដែរមានខ្សែគឺពីភ្នំពេញទៅកាន់ខេត្តកំពតកែបព្រះសីហនុនិងមួយខ្សែទៀតពីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំងពោធិ៍សាត់បាត់ដំបង។ចំពោះការធ្វើដំណើរនេះលោកអ្នកក៏អាចទៅទិញសំបុត្រនៅស្ថានីយ៍រថភ្លើងផ្ទាល់ឬធ្វើការកក់សំបុត្រមុនមុនក៏បានតាម App ។ដើម្បីកាន់តែងាយស្រួលអាចទំនាក់ទនងទៅកាន់ហ្វេសប៊ុកផេក Royal Railway Cambodia។ជាទូទៅការធ្វើដំណើរតាមរថភ្លើងមិនសូវមានភាពមមាញឹកប៉ុន្មាននោះទេប៉ុន្តែនៅតែបើកដំណើរការជារៀងរាល់ថ្ងៃសម្រាប់ភ្ងៀវជាតិនិងអន្តរជាតិធ្វើដំណើរជាធម្មតា។ហើយសម្រាប់លោកអ្នកដែលត្រៀមនិងមានដំណើរកំសាន្តទៅកាន់ខេត្តទាំងនេះអាចធ្វើការសាកល្បងជិះរថភ្លើងដើម្បីទទួលបាននៅបទពិសោធន៍ថ្មីៗ។