Discover

ភូមិក្តាត ( Phumi Kdat )

ភូមិក្តាត ( Phumi Kdat )

អ្នកដែលចូលចិត្តបោះតង់នៅមាត់សមុទ្រនិងចូលចិត្តមើលថ្ងៃលិចគឺស័ក្តសមបំផុតសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់នោះគឺភូមិក្តាត​គឺ​ជា​ទី​កន្លែងមួយដែលមានសក្ដានុពលដ៏ច្រើនសំបូរបែបនេះក៏ដោយសារតែភូមិនេះ​ស្ថិត​នៅក្បែរសមុទ្រមានទេសភាពភ្នំនិងទឹកធ្លាក់ដ៏ស្រស់ស្អាតរួមទាំងមានគ្រឿងសមុទ្រស្រស់ៗថែមទៀត​ផង។ភូមិនេះមានទីតាំងអំណោយផលល្អមែនទែនដោយស្ថិតតាមបណ្តោយជួរភ្នំបូកគោដែល​វាបានទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនទៅលេងទីនោះរៀងរាល់សប្តាហ៍។វាពិតជាកន្លែង​ទេសចរណ៍ដ៏ស្រស់ស្រាយមែនទែនហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ការជិះទូកលេងកម្សាន្ត​តាមដងព្រែកនិងគយគន់មើលថ្ងៃលិចយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ។កុំភ្លេចសាកល្បងបរិយាកាសបែបនេះទាំងអស់គ្នា៕សម្រាប់ទីតាំងងាយងាយគឺនៅតាមបណ្ដោយ​​ផ្លូវ​ជាតិ​លេខ​៣ផ្លូវកំពតវាលរិញដែលស្ថិតក្នុង​ឃុំ​ព្រែក​ត្នោតស្រុក​ទឹក​ឈូ​ខេត្ត​កំពត និង​មាន​ចម្ងាយ​ប្រមាណ​ជា២៣គីឡូម៉ែត្រពី​ទី​រួម​ខេត្ត។    
Read More
កោះពោធិ៍ ( Koh Po )

កោះពោធិ៍ ( Koh Po )

កោះពោធិ៍ជាកោះដែលកំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតហើយកោះនេះក៏មានទេសភាពស្រស់ស្អាតដែលត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ហើយវាក៏មាន ឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ដែលសម្រាប់បងប្អូនដែលចូលចិត្តស្ទូចត្រីមុជទឹកមើលផ្កាថ្មនិងលើសពីនេះទៅទៀតគឺ មានកន្លែងបោះតង់លើឆ្នេរកោះពោធិ៍តែម្ដង ដែលជាកន្លែងស្ងប់ស្ងាត់ មានតែសំលេងទឹករលក និងសត្វយំ។ជិះទូកស្ទូចត្រីកម្សាន្ត-មុជទឹកមើលផ្កាថ្ម-មានឆ្នេរហែលទឹកលេងមានកន្លែងបោះតង់លើឆ្នេរកោះពោធិ៍បានថែមទៀតផង។កោះពោធិ៍​មានទីតាំងស្ថិតក្រុងកែប។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរពីរមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច។
Read More
កោះបៃតង (Koh Baitorng)

កោះបៃតង (Koh Baitorng)

និយាយពីកោះកុងភ្ញៀវទេសចរច្បាស់ជាស្គាល់កន្លែងទេសចរណ៍យ៉ាងច្រើននៅក្នុងខេត្តមួយនេះដូចជាកោះកុងក្រៅកោះស្ដេចនិងកន្លែងកម្សាន្តផ្សេងទៀតតែអ្នកទាំងអស់គ្នាច្បាស់ជាមិនសូវស្គាល់កោះបៃតងប៉ុន្មាននោះទេដែលកោះនោះស្ថិតនៅស្រុកស្រែអំបិលខេត្តកោះកុងមានសម្រស់មិនចាញ់កោះដទៃទៀតឡើយ។កោះនេះជាតំបន់ទេសចរណ៍ធម្មជាតិមានសម្រស់ដ៏ស្រស់ស្អាតនិងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផ្អើលនាំគ្នាលេងកម្សាន្តជាហូរហែជាពិសេសនៅចុងសប្ដាហ៍ ដូចជាការបោះតង់និងសម្រាកនៅផ្ទះជាប់មាត់ទឹកមើលថ្ងៃលិចជាមួយទស្សនីយភាពដ៏សម្បូរបែបស្អាតៗនៃព្រៃត្រូពិចនិងព្រៃភ្នំដ៏ល្វឹងល្វើយនិងតាមដងព្រែកព្រមទាំងគយគន់វាលស្មៅខៀវខ្ចីច្រើនប្រភេទ៕ដែលវាសមនិងឈ្មោះកោះបៃតងមែន៕  
Read More
រមណីយដ្ឋានឆ្នេរកោងកាង (Mangrove Beach Resort)

រមណីយដ្ឋានឆ្នេរកោងកាង (Mangrove Beach Resort)

រមណីដ្ឋានមួយដ៍គួរអោយទាក់ទាញអារម្មណ៍ភ្ញៀវទេសចរប្រចាំខេត្តកោះកុងនោះគឺរមណីយដ្ឋានឆ្នេរកោងកាងស្ថិតនៅស្រុកស្រែអំបិលមានចម្ងាយប្រមាណ១៦៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញតាមផ្លវជាតិលេខ៤ ។ហើយនៅទីនោះភ្ញៀវទេសចរដែលបានទៅលេងកម្សាន្តនិងឃើញទិដ្ឋភាពធម្មជាតិដ៍ស្រស់ស្អាតនៃព្រៃកោងកាងនិងឆ្នេរសមុទ្រដែលមានខ្សាច់សក្បុសគួរអោយចង់គយគន់។ហើយភ្ញៀវទេសចរក៏អាចបោះតង់សម្រាកលំហែកាយលេងតាមមាត់ឆ្នេរបានផងដែរ៕  
Read More
ការអាំងគ្រឿងសមុទ្រនៅតាមឆ្នេរសមុទ្រ (Seafood grilling on the beach)

ការអាំងគ្រឿងសមុទ្រនៅតាមឆ្នេរសមុទ្រ (Seafood grilling on the beach)

ការអាំងគ្រឿងសមុទ្រនៅតាមឆ្នេរសមុទ្រគឺជាវីធីសាស្រ្តមួយដែរធ្វើអោយអ្នកទាំងអស់គ្នាមានអារម្មណ៍ស្រស់ស្រាយសប្បាយចិត្តនិងទទួលនូវបរិយាកាសបែបរ៉ូមែនទិក។ដែលអ្នកទាំងអស់គ្នាគួរតែសាកល្បងដើម្បីជួបជុំគ្រួសារបងប្អូននិងមិត្តភក្តិព្រមទាំងមនុស្សជាទីស្រលាញ់។ការធ្វើបែបនេះគឺធ្វើអោយយើងមានភាពស្និតស្នានិងមានពេលវេលាសម្រាប់លំហែកាយបំបាត់នូវភាពនឿយហត់ ពីកាសិក្សានិងការងារផងដែរ។
Read More

Showing 16 - 20 of 23 posts