Discover

ភូមិ២៣ កោះរ៉ុងស​ន្លឹម​ (Village 23 Koh Rong Sanloem)

ភូមិ២៣ កោះរ៉ុងស​ន្លឹម​ (Village 23 Koh Rong Sanloem)

“ភូមិ២៣”គឺជាតំបន់ទេសចរណ៍តូចមួយស្ថិតនៅក្នុងកោះរ៉ុងសន្លឹមនៃខេត្តព្រះសីហនុ។ភ្ញៀវទេសចរអាចទៅដល់ទីនោះបានដោយជិះទូកខ្នាតធំឬស្ពីដប៊ូតទៅកោះរ៉ុងសន្លឹមប្រហែល១ម៉ោងរួចបន្តដំណើរទៅភូមិ២៣ប្រហែល៣០នាទីទៀត។ភូមិ២៣មានផ្ទៃដី២៣ហិកតានៃកោះរ៉ុងសន្លឹមដែលលាតសន្ធឹងលើផ្ទៃកោះពោរពេញដោយឆ្នេរខ្សាច់ធម្មជាតិ។ទេសចរអាចដើរបណ្ដែអារម្មណ៍លើឆ្នេរខ្សាច់មិនតែប៉ុណ្ណោះម្ខាងទៀតនៃកោះក៏មានជាថ្មធំតូចបោកបក់ជាមួយរលកសមុទ្រផងដែរ។ទីនេះក៏មានជាផ្ដល់សេវាកម្មជួលកន្លែងស្នាក់នៅជួលទូកមុជទឹកមើលផ្កាថ្មនិងសកម្មភាពផ្សេងៗនៅលើកោះ។ឆ្នេរនេះពិតជាស្រស់ស្អាតដែលធ្វើអោយទេសចរដែលមកលេងនៅកោះរ៉ុងឬកោះរ៉ុងសន្លឹមក៏ចូលមកកំសាន្តផងដែរ។ទេសភាពភូមិ២៣កោះរ៉ុងសន្លឹមពិតជាស្រស់ស្អាតណាស់អាស័យដ្ឋានស្ថិតនៅភូមិ២៣សង្កាត់កោះរ៉ុងសន្លឹមក្រុងព្រះសីហនុខេត្តព្រះសីហនុ។ Credit: បងស្នា Koh Rong is a beautiful island within the Sihanoukville province known for its sandy shores and colorful coral reefs. Inland, the jungle is filled with palm trees and waterfalls and is housed in much different wildlife. It's also filled with many different activities like rope walking, zip lining, and more.   村23的风景 高龙撒冷岛的风景非常很美观 地址 :村23 高龙撒冷岛区 西哈努克市 西哈努克省 负责人 : បងស្នា
Read More
ភូមិអាវឡាតាន់ (village of Avalatan)

ភូមិអាវឡាតាន់ (village of Avalatan)

ភូមិអាវឡាតាន់មិនត្រឹមតែមានសម្រស់ស្អាតប្លែកនោះទេហើយក៏មាននៅគ្រឿងសមុទ្រស្រស់ៗនិងមានចុងភៅ។ដែលពូកែចំអិនម្ហូបឆ្ងាញ់ៗពិសាររង់ចាំធ្វើជូនភ្ញៀវទេសចរមិនអោយខកចិត្តនោះទេ។ភូមិនេសាទលើទឹកមួយនេះជាផ្នែកមួយនៃកោះកុងក្រៅ ស្ថិតក្នុងភូមិសាស្រ្ត ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។ បងស្នា The beautiful village of Avalatan also offers visitors wonderful food prepared by skilled chefs and access to fresh seafood, ensuring their satisfaction. Located in Chroy Pros commune, Koh Kong district, Koh Kong province, this floating fishing community is a part of Koh Kong Krao.  
Read More
កោះកុងក្រៅ ឆ្នេរទី៥ (Koh Kong Krav Beach 5)

កោះកុងក្រៅ ឆ្នេរទី៥ (Koh Kong Krav Beach 5)

ឆ្នេរកោះកុងក្រៅស្ថិតក្នុងភូមិកោះកាពិឃុំជ្រោយប្រស់ស្រុកកោះកុងខេត្តកោះកុងមានចំងាយប្រមាណ៣០គ.មពីក្រុងខេមរភូមិន្ទភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់អាចធ្វើដំណើរទៅកាន់តំបន់នេះបានតាមរយៈផ្លូវទឹកដោយចំណាយពេលប្រមាណ៤០នាទីទើបដល់កោះដ៏ធំមួយនេះ។កោះកុងក្រៅមានផ្ទៃដីប្រមាណ៨០គ.ម២និងកម្ពស់ប្រហែល៤១០មស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយដែលមានព៌ណខៀវស្រងាត់ ជាកោះដែលសម្បូរទៅដោយធនធានធម្មជាតិសត្វព្រៃមច្ឆាផ្កាថ្មនិងជីវៈចម្រុះបាតសមុទ្រមានឆ្នេរខ្សាច់សម្រាប់កម្សាន្ត០៦កន្លែង។កោះកុងឆ្នេរទី៥គឺជាឆ្នេរដែលមានប្រជាប្រិយភាពដែរអ្នកទេសចរនិយមទៅបោះតង់កម្សាន្ត​និងស្ទួចត្រីផងដែរ។ រូបភាព: Bilove ធម្មជាតិ Koh Kong Krao Beach is located in Koh Kapi Village, Chroy Pros Commune, Koh Kong District, Koh Kong Province, about 30 km from Royal Khemarak City. All international tourists can travel to this area by water in about 40 minutes. This big island. Koh Kong Krao covers an area of about 80 km2 and an altitude of about 410 m. Sand for recreation in 06 places. Koh Kong Beach 5 is a popular beach for tourists to go camping and fishing.
Read More
ឆ្នេរអូឈើទាល (Orcher Teal Beach )

ឆ្នេរអូឈើទាល (Orcher Teal Beach )

មានឆ្នេរ​ខ្សាច់​សស្អាត​វែង​អន្លាយ​នឹង​មាន​ដើម​ឈើ​ជាច្រើន​ដុះអែប​មាត់ឆ្នេរសមុទ្រ​មើលទៅជាជួរ​គួរអោយ​ទាក់ទាញបំផុតហេតុនេះហើយឆ្នេរនេះក៏បានជាប់ជាសមាជិកក្លឹបឆ្នេរដែលស្អាតជាងគេក្នុងពិភពលោក។​ឆ្នេរអូឈើទាលជាកន្លែងទាក់ទាញភ្ងៀវទេសចរមកងូតទឹកកម្សាន្តហើយក៏មានទីធ្លា​ធំទូលាយអាចហាត់ប្រាណ​បាននិងជិះម៉ូតូលេងសម្រាប់កុមារ។ Ochheuteal Beach is a popular tourist destination for swimming and provides a sizable area for exercise and kid-friendly motorbike rides. A lengthy white sand beach that has numerous trees growing alongside it and has a lovely appearance.
Read More
ឆ្នេរឯករាជ្យ (Independence Beach/Eakreach Beach)

ឆ្នេរឯករាជ្យ (Independence Beach/Eakreach Beach)

ឆ្នេរឯករាជ្យ]ឆ្នេរឯករាជ្យជាឆ្នេរសមុទ្រខេត្តព្រះសីហនុដែលមានខ្សាច់សក្បុសមានផ្ទៃទឹកសមុទ្រខៀវស្រងាត់អាចលេងទឹកហែលទឹកជិះទូកគយគន់ថ្ងៃលិចឆ្លងស្ពានទៅសមុទ្រកន្លែងអង្គុយលេងដើមឈើជាច្រើនដុះជាជួរៗយ៉ាងស្រស់ស្អាតព្រមជាមួយខ្យល់អាកាសបរិសុទ្ធនិងជំនោរសមុទ្រដ៏ត្រជាក់រំសាយអស់ទុក្ខកង្វល់ហើយមានចម្ងាយត្រឹមតែ៤គីឡូម៉ែត្រពីរង្វង់មូលតោពីរប៉ុណ្ណោះ។ជាពិសេសមានស្ពានសម្រាប់ដើរឆ្លងទៅសមុទ្រដើម្បីថតរូបលេងកំសាន្តយ៉ាងរីករាយ។ហើយសម្រាប់កន្លែងញុំាអីមានដូចជាភោជនីយដ្ឋាន អាហារដ្ឋាននិងកន្លែងកម្ម៉ង់អាហារច្រើនដែលផ្ដល់ភាពងាយស្រួលសម្រាប់ភ្ងៀវទេសចរជាតិនិងអន្តរជាតិមកដើរកំសាន្ត   Sihanoukville's Independence Beach is a serene and tranquil seaside getaway. It is the ideal location for you to enjoy some private time with your loved ones while admiring nature's untamed splendors. You can spend as much time as you wish in this Sihanoukville tourist attraction without any interruptions. There are also many great places to eat with many local and international food brands all around the area.  
Read More

Showing 1 - 5 of 23 posts