Discover

កាហ្វេប្រោននាឆ្នេសមុទ្រ (Brown Coffee seaview )

កាហ្វេប្រោននាឆ្នេសមុទ្រ (Brown Coffee seaview )

ហាងBrown Coffee Sea viewមានទីតាំងនៅតាមបណ្តោយឆ្នេរអូត្រេះដែលហៅភាគច្រើនអ្នកនៅជិតនុះតែងនិយាយថានៅជិតបន្ទប់ទឹកលេខ៤។ទេសភាពនាពេលថ្ងៃរះពិតជាស្រស់ស្អាតប្រៀបដូចជាការបន្ថែមនូវស្នាមញញឹមនិងក្តីសង្ឃឹមនាថ្ងៃថ្មី ចំណេកឯទេសភាពនាពេលថ្ងៃលិចវិញ ក៍មិនចាញ់គ្នាប៉ុន្មានដែរ។ លើសពីនេះអេតមីនចង់ចែករំលែកបទពិសោធន៍ជិះកង់នាពេលរសៀលពិតជាស្រស់ស្អាតសប្បាយអស់ទុក្ខកង្វល់ ជិះបណ្តើរស្រូបយកក្លិនខ្យល់សមុទ្របណ្តើរ ពិតជាស្រស់ស្រាយខ្លាំងមែនទែន។ ទឹកសមុទ្រខៀវ ប្រៀបដូចជាបេះដូងមហាសាគរឆ្នេរសាច់សស្អាតប្រៀបដូចកម្រាលព្រំឋានសួគ៌ឆ្នេរសមុទ្រនាក្រុងកំពង់សោម ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា A famous Cambodian coffee shop, Brown Coffee Seaview, has many locations throughout the country, including one in Sihanoukville. Otres Beach is where the Sihanoukville branch is situated. Otres Beach may be reached from Phnom Penh by briefly taking the motorway. When you get there, you'll see a cafe built near a beach that faces an aquarium. Access to friendly employees who can help you order drinks and food. Brown Coffee is also lovely, has a lovely view of the water, and makes excellent pictures.  
Read More
កោះតាកៀវ (Koh Takeav )

កោះតាកៀវ (Koh Takeav )

កោះតាកៀវគឺជាកោះធំជាងគេក្នុងចំណោមកោះតូចៗដែលស្ថិតនៅចម្ងាយ៤គីឡូម៉ែត្រពីឆ្នេរអូរត្រេះក្រុង ព្រះសីហនុនិងត្រឹមតែ១គីឡូម៉ែត្រពីឆ្នេរនៃឧទ្យានជាតិរាមខេត្តព្រះសីហនុ។តំបន់ព្រៃឈើលើសលុបរបស់វាមានទំហំ6.70គីឡូម៉ែត្រ។កោះតាកៀវគឺល្អបំផុតសម្រាប់ការមើលផ្កាថ្មស្ទូចត្រីហែលទឹកនិងសកម្មភាព សមុទ្រជាច្រើនទៀតហើយយើងអាចសម្រាកមើលថ្ងៃលិចវានឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិង ធូរស្រាល។ដើម្បីទៅលេងកោះតាកៀវយើងត្រូវធ្វើដំណើរតាមទូកទៅកាន់ឆ្នេរនៃឧទ្យានជាតិរាមហើយបន្តដោយទូកទេសចរណ៍ ឬទូកកម្សាន្តប្រហែល 30 នាទី។
Read More
ការស្ទូចត្រី​នៅលើកោះតាគាវ (Fishing at KohTakeav )

ការស្ទូចត្រី​នៅលើកោះតាគាវ (Fishing at KohTakeav )

ការស្ទូចត្រី​គឺជាការកំសាន្តមួយសម្រាប់ភ្ងៀវទេសចរដើម្បីធ្វើការជិះទូកទៅលេងទៅតាមតំបន់កោះរួមជាមួយនិងការស្ទួចត្រីនៅលើកោះឬនៅចំកណ្តាលសមុទ្រដែលមានអ្នកបើកទូកជួយបង្ហាត់បង្រៀនដល់ភ្ញៀវទេសចរស្ទូចត្រីបន្ថែម។បន្ទាប់ពីស្ទូចយើងអាចធ្វើចតទូកទៅតាមតំបន់ឆ្នេរអាចចូលទៅដល់បានយ៉ាងងាយស្រួលនៅក្នុងការចំអិនម្ហូបដើម្បីបរិភោគ។យើងអាចដើរកំសាន្តជាក្រុមដើម្បីធ្វើបង្កើនភាពរីករាយ។​ Fishing could be a fun pastime for tourists visiting KohTakeav, you can either take boats out to sea or fish along the sides of the islands. You can rent out boats and fishing equipment from local fishermen, they can also help out as guides. Fishing with a bigger group of people is always better and after a long day of fishing you could camp out on the beaches to cook and eat.
Read More
កោះស្មាច់( Koh Smach )

កោះស្មាច់( Koh Smach )

កោះស្មាច់គឺជាកោះមួយដែលមានដើមដូងច្រើនមានឆ្នេរខ្សាច់ពណ៌សហើយផ្ទៃសមុទ្រខៀវស្រងាត់មានទេសភាពគួរឲ្យចាប់ចិត្តហើយមានបរិកាសល្អកោះស្មាច់មានចំណុចសំខាន់ៗដូចជាហែលទឹក បោះតង់ ជិះទូក និងមានកម្មវិធីផ្សេងៗទៀតនៅពេលព្រះអាទិត្យលិចធ្វើឲ្យសម្រស់កោះស្មាច់កាន់តែមានភាពទាក់ទាញយ៉ាងខ្លាំង។​ កោះនេះមានទីតាំងស្ថិតនៅភូមិកោះស្តេចឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
Read More
កោះរាជបុត្រ ( Koh Reach bot )

កោះរាជបុត្រ ( Koh Reach bot )

កោះរាជបុត្រស្ថិតនៅខេត្តព្រះសីហនុសព្វថ្ងៃត្រូវបានអភិវឌ្ឍន៍ក្រុមហ៊ុនឯកជនមួយ។កោះរាជបុត្រមានទេសភាពស្រស់ស្អាតបូករួមជាមួយនិងបរិយាកាសខ្យល់សមុទ្រធ្វើអោយអារម្មណ៍ស្រស់ស្រាយ។មានវេរ៉ង់ដានៅលើកោះតាមជញ្ជាំងថ្មធំៗដែលអាចអោយបងប្អូនថតរូបបានយ៉ាងស្រស់ស្អាត។អ្នកអាចគយគន់ទេសភាពថ្ងៃលិចនិងអាចជិះទូកលេងទស្សនាព្រៃកោងកាងបានទៀតផង។ទីនេះផងដែរក៏មានតូបអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរហើយក៏មានសេវាកម្មទទួលកម្មង់អាហារផងដែរ។លោកអ្នកពុំចាំបាច់បារម្មណ៍រឿងកន្លែងស្នាក់នៅឡើយ នៅទីនេះមានបឹងហ្គាឡូ មានផ្ទះសំណាក់ និងមានសណ្ឋាគារទៀតផង។
Read More

Showing 6 - 10 of 23 posts