អ្នកដែលចូលចិត្តបោះតង់នៅមាត់សមុទ្រនិងចូលចិត្តមើលថ្ងៃលិចគឺស័ក្តសមបំផុតសម្រាប់អ្នកចូលចិត្តស្ងប់ស្ងាត់នោះគឺភូមិក្តាតគឺជាទីកន្លែងមួយដែលមានសក្ដានុពលដ៏ច្រើនសំបូរបែបនេះក៏ដោយសារតែភូមិនេះស្ថិតនៅក្បែរសមុទ្រមានទេសភាពភ្នំនិងទឹកធ្លាក់ដ៏ស្រស់ស្អាតរួមទាំងមានគ្រឿងសមុទ្រស្រស់ៗថែមទៀតផង។ភូមិនេះមានទីតាំងអំណោយផលល្អមែនទែនដោយស្ថិតតាមបណ្តោយជួរភ្នំបូកគោដែលវាបានទាក់ទាញចិត្តភ្ញៀវទេសចរជាច្រើនទៅលេងទីនោះរៀងរាល់សប្តាហ៍។វាពិតជាកន្លែងទេសចរណ៍ដ៏ស្រស់ស្រាយមែនទែនហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់ការជិះទូកលេងកម្សាន្តតាមដងព្រែកនិងគយគន់មើលថ្ងៃលិចយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ។កុំភ្លេចសាកល្បងបរិយាកាសបែបនេះទាំងអស់គ្នា៕សម្រាប់ទីតាំងងាយងាយគឺនៅតាមបណ្ដោយផ្លូវជាតិលេខ៣ផ្លូវកំពតវាលរិញដែលស្ថិតក្នុងឃុំព្រែកត្នោតស្រុកទឹកឈូខេត្តកំពត និងមានចម្ងាយប្រមាណជា២៣គីឡូម៉ែត្រពីទីរួមខេត្ត។