កោះពោធិ៍ជាកោះដែលកំពុងក្លាយជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតហើយកោះនេះក៏មានទេសភាពស្រស់ស្អាតដែលត្រូវនឹងចំណូលចិត្តចំពោះភ្ញៀវដែលនិយមគោលដៅបរិស្ថានទេសចរណ៍ហើយវាក៏មាន ឆ្នេរខ្សាច់ល្អប្រកបដោយភាពស្ងប់ស្ងាត់ផងដែរ។កោះនេះលម្អដោយឆ្នេរខ្សាច់ពណ៌ពងមាន់ព័ទ្ធជុំវិញដោយព្រៃឈើពណ៌បៃតងស្រស់។ដែលសម្រាប់បងប្អូនដែលចូលចិត្តស្ទូចត្រីមុជទឹកមើលផ្កាថ្មនិងលើសពីនេះទៅទៀតគឺ មានកន្លែងបោះតង់លើឆ្នេរកោះពោធិ៍តែម្ដង ដែលជាកន្លែងស្ងប់ស្ងាត់ មានតែសំលេងទឹករលក និងសត្វយំ។ជិះទូកស្ទូចត្រីកម្សាន្ត-មុជទឹកមើលផ្កាថ្ម-មានឆ្នេរហែលទឹកលេងមានកន្លែងបោះតង់លើឆ្នេរកោះពោធិ៍បានថែមទៀតផង។កោះពោធិ៍មានទីតាំងស្ថិតក្រុងកែប។ដើម្បីទៅដល់កោះពោធិ៍គឺត្រូវធ្វើដំណើរពីរមួយម៉ោងទៅពីរម៉ោង ពោលគឺយឺត ឬ លឿនទៅតាមអាកាសធាតុសមុទ្រដែលមានរលកធំ ឬ តូច។