ប្រាសាទតាសោមត្រូវបានកសាងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧នៅចុងសតវត្សទី១២ក្នុងគោលបំណងធ្វើជាអាគារព្រះពុទ្ធសាសនាមហាយានឧទ្ទិសដល់លោកេស្វរៈព្រោះគេឃើញផ្ដែរូនលោកេស្វរៈនៅខាងក្នុងគេឃើញសញ្ញាកាកបាទដូចតាព្រហ្ម។លោកហង់រីម៉ាហ្សាល់បានធ្វើការសម្អាតប្រាសាទនេះក្នុងឆ្នាំ១៩៣០ហើយចំពោះព័ត៌មានជាក់លាក់និងលម្អិតមិនបានបកស្រាយឡើងដោយសារគ្មានសិលាចារឹកឬភស្តុតាងអ្វីឡើយ។សំណង់ប្រាសាទតាសោមត្រូវបានសាងសង់ដោយថ្មភក់និងថ្មបាយក្រៀមមានកំពែងខណ្ឌចែកចំនួន២ជាន់ហើយមានខ្លោងទ្វារចេញចូលចំនួនពីរបែរមុខទៅទិសខាងកើតនិងទិសខាងលិច។ខ្លោងទ្វារនីមួយៗមានលម្អមានមុខបួនធំៗដូចគ្នានិងប្រាសាទបន្ទាយក្តីនិងប្រាសាទតាព្រហ្មដែរ។ប្រាសាទនេះមានសភាពទ្រុឌទ្រោមយ៉ាងខ្លាំងហើយក៏ត្រូវបានជុសជ្រុលទាំងស្រុងនោះទេប៉ុន្តែគ្រាន់តែធ្វើការអភិរក្សនៅផ្នែកខ្លះនៃប្រាសាទដោយគម្រោងរបស់អង្គការមូលនិធិសំណង់ប្រាសាទពិភពលោក(WORLD MONUMENT FUND) និងអជ្ញាធរជាតិអប្សរាប៉ុណ្ណោះ។Cr: Wikipedia
Photo by: Ki Sowa
Ta Som is a small temple in Angkor, Cambodia, built at the end of the 12th century for King Jayavarman VII. It is located northeast of Angkor Thom and just east of Neak Pean. The King dedicated the temple to his father Dharanindravarman II who was King of the Khmer Empire from 1150 to 1160. Location: Siem Reap
ប្រាសាទកោះកេរស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើងឃុំស្រយ៉ង់ស្រុកគូលែនខេត្តព្រះវិហារ។ប្រាសាទកោះកេរមានចម្ងាយប្រមាណ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបនិងមានចម្ងាយប្រមាណ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ ៤៦០គីឡូម៉ែត្រ។
Koh Ker Temple is located in North Srayong Village, Srayong Commune, Kulen District, Preah Vihear Province. Koh Ker is about 120 km from Siem Reap and about 60 km from Preah Vihear. The distance from Phnom Penh is 460 kilometers.
ពាមសូរហោះជាកន្លែងដែលលាក់ខ្លួននៅក្នុងព្រៃភ្នំគូលេនជ្រៅដែលមិនសូវមាននរណាស្គាល់ពីកន្លែងនេះនិងរយៈចម្ងាយដើរយ៉ាងយូរ៣ម៉ោងពីភូមិម្រាក់កាត់។ដើម្បីធ្វើដំណើរទៅដល់ទីនោះគឺយើងដើរប្រហែល៣ម៉ោងយ៉ាងយូរនិងសភាពផ្លូវមានការលំបាកដើរព្រោះសម្បូរទៅដោយចំនោទចោទច្រើននិងត្រូវដើរឆ្លងកាត់ទឹកហូរផងដែរទើបយើងអាចទៅដល់គោលដៅទីតាំង៖ ភ្នំគូលែន-សៀមរាប Nann
Pream Sohor is a beautiful waterfall hidden deep within the jungles of Siem Reap, with a grueling 3-hour hike from Mrakak village up a treacherous path, it is truly a sight to behold.
ភ្នំក្រោមជាកន្លែងមើលថ្ងៃរៀបលិចនិងអាចសម្រាកស្រូបយកខ្យល់អាកាសបរិសុទ្ធបន្ធូរអារម្មណ៍ជាមួយនឹងទេសភាពវាលស្រែនិងផ្ទៃទឹកលើវាលស្រែវែងសន្ធឹងភ្នំក្រោមមិនមែនត្រឹមតែជាកូនភ្នំតូចមួយនោះទេ។ពោលគឺមានវត្តអារាមចំណាស់ៗជាច្រើនជាប់នឹងជើងភ្នំ ដែលភ្ញៀវទេសចរអាចចូលទៅទស្សនា និងបួងសួងសុំសេចក្ដីសុខ។ប្រសិនបើអ្នកមានដំណើរកម្សាន្តទៅខេត្តសៀមរាបកុំភ្លេចទៅគយគន់សម្រស់ភ្នំក្រោម ដែលមានចម្ងាយត្រឹមតែ ១២គីឡូម៉ែត្រពីក្រុងសៀមរាប។
Phnom Krom is a hill located about 12 kilometers southwest of Siem Reap and is home to Spectacular Angkorian temples built in the 9th century, called Prasat Phnom Krom. You can also catch a glimpse of one of the best sunsets in Siem Reap atop the 140-meter-high hilltop. If you plan to take a trip out to Siem Reap, don’t forget to visit Phnom Krom.