បឹងយក្សឡោម ជាបឹងមួយស្ថិតនៅចំកណ្តាលភ្នំ ដែលកើតឡើងដោយបន្ទុះភ្នំភ្លើងជាច្រើនសតវត្សមកហើយ ស្ថិតនៅ ឃំុយក្សឡោម ស្រុកបានលុងមានចម្ងាយ ៥គមពីទីក្រុងបាលុង។ វាមានសណ្ឋានរាងមូល ដោយមានបន្ទាត់កាត់ផ្ទិតប្រមាណ ៨០០ម ជម្រៅ ៤៨ម។ ក្នុងរដូវប្រាំង បឹងមានទឹកថ្លាឈ្វេងបៀបបាននឹងទឹកសមុទ្រ។ នៅទីនោះ មានផែពីរដែលសង់លយទៅផ្ទៃទឹកសម្រាក់អ្នកទេសចរអង្គុយលំហគយគន់ត្រីកំពុងហែលទឹក មើលបក្សាបក្សីតាមដងព្រៃនៅជុំវិញមាត់បឹង។ បឹងយក្សឡោមក៏ជាកន្លែងងូតទឹក ឬ ហែលទឹកលេងកម្សាន្តផងដែរ។ នៅមាត់បឹងពីខាងលិចមានមជ្ឍមណ្ឌល ដែលសាងសង់ឡើងសម្រប់ផ្តល់ផ្សេងៗ ពីបឹងយក្សឡោមនិងជាកន្លែងដាក់តាំងសិប្បកម្មរបស់ជនជាតិភាគតិច និងលក់វត្ថុអនុស្សាវរីយ៍។