Discover

ទឹកជ្រោះឆាយប្រុយ

ទឹកជ្រោះឆាយប្រុយ

ទឹកជ្រោះឆាយប្រុយ ជារមនីយដ្ឋានទេសចរណ៍បែបធម្មជាតិ ដែរមានចម្ងាយប្រមាណ ២២គីឡូម៉ែត្រ ស្ថិតនៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងស្ថិតនៅលើផ្លូវឆ្ពោះទៅខេត្តកោះកុង ។ ទឹកជ្រោះឆាយប្រុយបាន លាក់បង្កប់តំបន់ទេសចរណ៍ជាច្រើនទៀត ក្នុងនោះមានដូចជា ចម្ការម្រេច បឺរ ល្ហុង ម្នាស់ ត្រាវ ធុរ៉េន ក្រូចពោធិ៍សាត់ និងដំណាំជាច្រើនមុខទៀត មានប្រភេទព្រៃឈើប្លែកៗ ទឹកជ្រោះ ដងស្ទឹងតាតៃ ព្រមទាំងតំបន់អេកូទេសចរណ៍ដ៏សម្បូរបែបជាច្រើនទៀត មិនត្រឹមតែប៉ុណ្ណោះក៏មានភូមិប្រជាជនភាគតិច រស់នៅផងដែរ ។ទឹកជ្រោះឆាយប្រុយ ស្ថិតនៅតាមជ្រលងភ្នំក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ 
Read More
ទឹកធ្លាក់ស្រែអំពិល

ទឹកធ្លាក់ស្រែអំពិល

ទឹកធ្លាក់ស្រែអំពិល ជាប្រភេទទឹកជ្រោះបែបធម្មជាតិដែរស្ថិតនៅភូមិក្តុល ឃុំក្តុលសែនជ័យ ស្រុក​ទឹកផុស មានចម្ងាយប្រមាណ ៥៨គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។​ ទីនេះបានទាក់ទាញ​ភ្ញៀវ​ទេសចរយ៉ាងច្រើនអោយចូលមកលេងកម្សាន្តទីនេះពោពេញទៅដោយ ភ្នំដែលមាន​ទេស​ភាពស្រស់បំព្រង និងមានដើមឈើតូចធំធ្វើឲ្យភ្ញៀវទេសចរមកកម្សាន្ត ម្តងហើយ​ម្តងទៀតឥតឈប់ឈរ ។ ហើយទីនេះភ្ញៀវទេសចរ អាចលំហេរកាយ និងងូតទឹកលេង ជាមួយទឹកធ្លាក់ធម្មជាតិ​ដ៏​សែនត្រជាក់​ ។ 
Read More
ទឹកធ្លាក់រម្យនា

ទឹកធ្លាក់រម្យនា

ទឹកធ្លាក់រម្យនា ទឹក​ធ្លាក់​រមនា​​ទី​ពីរ​ជា​កន្លែង​កម្សាន្ត​ដ៏​រីក​រាយ​មួយ​​​នៅ​ក្នុង​ខេត្ត​មណ្ឌលគីរី ដែរមានចម្ងាយប្រហែល១៥គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ ។ ទីនេះ​មាន​ទេសភាព​យ៉ាង​ស្រស់​បំព្រង គួរ​ជា​ទី​ចាប់ចិត្ត​ខ្លាំង​សម្រាប់ភ្ញៀវ​ទេសចរ​ជាមួយ​នឹង​សម្រស់​ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយ​ព្រៃឈើ​តូចធំ និង​ជួរ​ភ្នំ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ឆើតឆាយ និង​មាន​ម្លប់​ឈើ​ធំៗ​ដែល​ផ្តល់​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​កម្សាន្ត​ទទួលទាន​អាហារ ពិចនិក និង​ងូត​ទឹក​ធ្លាក់​ថ្លា​ត្រជាក់​យ៉ាង​សប្បាយ​រីករាយ ។ហើយនៅ​​ជាប់​ទឹក​ធ្លាក់​នោះ​មាន​វារីអគ្គិសនី​ខ្នាត​តូច​មួយ​​ដែល​អាច​​បម្រើ​​ដល់​​អ្នក​ភូមិ​នៅតំបន់នោះផងដែរ៕
Read More
រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ

រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ

រមណីយដ្ឋាន​ទឹកធ្លាកអូរតាវ៉ៅឬទឹកធ្លាក់ភ្នំខៀវ ជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែរស្ថិត​នៅ​ក្នុង​សង្កាត់​អូរ​តាវ៉ៅ ខ័ណ្ឌ​ប៉ៃលិន មាន​ចម្ងាយ ៥គីឡូម៉ែត្រ ពី​ក្រុង​ប៉ៃលិន។ រមណីយ​ដ្ឋា​ននេះ​មាន​ស្ទឹង​ធម្មជាតិ​ទឹកថ្លា មាន​ជ្រោះ​ទឹក​ហូរ​ធ្លាក់​លើ​ល្បាក់​ថ្មដា យ៉ាងខ្ពស់ ខ្យល់អាកាស​ត្រជាក់​ដល់​ក្រអៅបេះដូង​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ទៅលេង​កម្សាន្តយ៉ាងសប្បាយរីករាយ​។ ពិសេស​នោះ ហើយទីនោះត្រូវបាន​កែច្នៃ​ខ្ចូ​ស​កន្លែង​អង្គុយលេង​នៅក្បែរ​មាត់​ស្ទឹង​អូរ​តា​វ៉ៅ​ជាច្រើន​កន្លែង មាន​ខ្ចូ​ស​អង្គុយ​នៅ​ខាងលើ​ច្រាំង និង​ខាងលើ​កន្លែង​ចត​ឡាន សម្រាប់​ភ្ញៀវ​ទេសចរ​រង់ចាំ​ក្រុមគ្រួសារ​ចុះទៅ​លេង​ទឹកជ្រោះ​។
Read More
រមណីយដ្ឋាន​អាង​ជីងចក់

រមណីយដ្ឋាន​អាង​ជីងចក់

រមណីយដ្ឋាន​អាង​ជីងចក់គឺជា​ស្រះ​ក្នុង​ភូមិ​ដែល​ស្តុក​ទឹក សម្រាប់​កសិករ​ស្រោចស្រព​ដល់​ដំណាំ​របស់គេ​ ដែរស្ថិត​នៅ​ក្បែរ​ជើងភ្នំ​ខៀវ ក្នុងភូមិ​អូរ​ច្រា​កើត សង្កាត់​ប​យ៉ា​ខា ទួល​ល្វា ក្រុងប៉ៃលិន។ ស្រះ​ទឹក​នេះ​ត្រូវបាន​សាងសង់​ឡើង​តាំងពី​ទសវត្ស​ឆ្នាំ​១៩៤០ ក្នុង​របប​អាណានិគមនិយម​បារាំង​។ ទឹក​នេះ​ហូរ​មក​ពី​ភ្នំ​ក្បាលដំរី ហើយ​ហូរ​ចូល​ទៅ​កាន់​ស្រះ​ទឹក​ក្នុងភូមិ​ដែល​ស្តុក​ទុក សម្រាប់​កសិករ​ដើម្បី​ស្រោយស្រព​ដំណាំ​។ ភ្ញៀវទេសចរដែរធ្វើដំណើរ​ទៅកាន់​រមណីយដ្ឋាន​នេះ ភ្ញៀវទេសចរអាច​មើលឃើញ​ធម្មជាតិ​ពណ៌​ខៀវ​ដ៏​ស្រស់ស្អាត ជាមួយនឹង​ខ្យល់​ឱកាស​បរិសុទ្ធ ដែល​ជួយ​កាត់បន្ថយ​ភាព​តានតឹង​របស់​លោក​អ្នក​។ តំបន់​នោះ​មាន​កោះ​ពីរ មានទឹក​ព័ទ្ធជុំវិញ មាន​ស្ពានឈើ​ដែល​យើង​អាច​ដើរ​កាត់​បាន ហើយ​អាងទឹក នេះ​គឺ​មាន​ក្រឡា​ផ្ទៃ​ប្រហែល ៦០០០​ម៉ែត្រការ៉េ​ ។ 
Read More

Showing 6 - 10 of 10 posts