Discover

កាហ្វេសំរាម (Somram Coffee)

កាហ្វេសំរាម (Somram Coffee)

កាហ្វេសំរាម ជាហាងកាហ្វេមូយដែរធ្វើអំពីសំរាម ដែរបានបង្កើតឡើងដោយលោកគ្រូ អ៊ុក វ៉ានដា និងមានទីតាំងស្ថិតនៅជាប់និងសាលាដូងនៅលើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ។ ហើយលោកគ្រូបង្កើតហាងកាហ្វេនេះឡើងគឺដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់សាលាដូងនិងកូនសិស្សដែរមកសិក្សានៅទីនេះផងដែរ។ អ្វីដែរទាក់ទាញនៅហាងកាហ្វេនេះគឺ កាហ្វេមានអោយជារសឈ្ងុយឆ្ងាញ់និងការតុបតែងអមទៅដោយភាពច្នៃប្រឌិតខ្ពស់ដែរបង្កើតឡើងដោយសំរាមដូចជា ដបប្លាស្ទិក ដបស្រាបៀរ បំពង់បឺតគម្របដបទឹកសុទ្ធ កង់ឡាន ធុងហ្គាសឡាន និងសំណល់ផ្សេងៗទៀត ដែរអមទៅដោយការអប់រំអំពីរបរិស្ថាននិងពាក្យស្លោក។ បញ្ជាក់សម្រាប់អ្នកដែរចង់ញុាំកាហ្វេ គឺតម្រូវ ញុាំនៅហាងផ្ទាល់ ឬ យកកែវរឺដបទឹកទៅដាក់ខ្លួនឯងផ្ទាល់ ។ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយកាប្រើប្រាស់ផ្លាស្ទិច និង​ការពារបរិស្ថានពីការបំពុលពីផ្លាស្ទិច ដូច្នេះហើយយើងទាំងអស់គ្នាគួរតែកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចដើម្បីរក្សាបរិស្ថានទាំងអស់គ្នា ។   On the summit of Kirirom Mountain in Kampong Speu Province, near Sala Dong, is a coffee shop called Garbage Coffee that was built entirely out of trash by Mr. Ouk Vanda. Additionally, the teacher opened this cafe in order to raise funds for the school and the pupils who attend it. The appeal of this cafe is that the coffee is excellent and the decoration is built with high ingenuity from waste materials like tires, gas cylinders, plastic bottles, beer bottles, straws, and other items. with environmental awareness campaigns and catchphrases. For those who want to consume coffee, you can either purchase it there or bring your own. We should all cut back on our use of plastic in order to safeguard the environment from plastic pollution and limit the amount of plastic we use overall.              
Read More
ទឹកធ្លាក់ច្រកល្អៀង

ទឹកធ្លាក់ច្រកល្អៀង

រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង មានទីតាំងស្ថិតនៅក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដែលមានចំងាយប្រមាណជា៧៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់។ទឹកធ្លាក់ច្រកល្អៀង ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ មានសក្តានុពលទេសចរណ៍សំខាន់ៗដូចជារុក្ខជាតិដើមឈើធំៗ ខ្ពស់ៗ ទឹកធ្លាក់ថ្លាត្រជាក់ ផ្ទាំងថ្មធំៗ ជម្រកសត្វព្រៃ ស្វា ទោច….។ ភ្ញៀវទេសចរអាចសម្រាកលំហែ ងូតទឹក មើលទេសភាព​ ដើមឈើតូចៗដែលដុះនៅក្បែរព័ទ្ធជុំវិញ ។
Read More
ភ្នំអណ្ដូងស្នេហ៍

ភ្នំអណ្ដូងស្នេហ៍

ភ្នំអណ្ដូងស្នេហ៍ មានទីតាំង​ក្នុង ​ភូមិ​ដាក់ដាំ ឃុំ​ដាក់ដាំ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។ កន្លែងនេះសាកសមបំផុតសម្រាប់អ្នកចងពិសោធន៍រកស្នេហ៍ស្មោះ ទីនេះគឺជាកន្លែងដែរស័ក្ដិសិទ្ធិ ហើយទេសភាពពោពេញទៅដោយព្រៃភ្នំនិង​សមុទ្រឈើដ៏ស្រស់បំព្រង់ ។ តាមចាស់ៗនៅតំបន់នោះបានប្រាប់តគ្នាថា ​ទាល់​តែ​អ្នក​មាន​ស្នេហ៍​ពិត​ទើប​អាច​រក​អណ្ដូង​នោះ​ឃើញ។ អ្នក​ស្រុក​មាន​ជំនឿ​ថា ទីនេះ​ជា​កន្លែង​ស័ក្ដិសិទ្ធិ បើ​អ្នក​មិន​ទាន់​មាន​ស្នេហ៍​ស្មោះ​ទេ គឺ​ច្បាស់​ជា​រក​អណ្ដូង​នោះ​មិន​ឃើញ​ឡើយ។​
Read More
ទឹកធ្លាក់​ក្បាលព្រះ

ទឹកធ្លាក់​ក្បាលព្រះ

ទឹកធ្លាក់​ក្បាលព្រះ ឬ​ហៅថា លែង​ប៊ឺក​ព្រះ​ ជា​តំបន់​ទឹកធ្លាក់​ធម្មជាតិស្ថិតនៅ ភូមិពូត្រំ​ សង្កាត់​រមនា ក្រុង​សែនមនោរម្យ ចម្ងាយ​១៣​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​មណ្ឌលគិរី។ទឹកធ្លាក់​ក្បាលព្រះ ឬ​ហៅថា លែង​ប៊ឺក​ព្រះ គឺ​មាន​ទេសភាព​យ៉ាង​ស្រស់​បំព្រង គួរ​ជា​ទី​ចាប់ចិត្ត​ខ្លាំង​សម្រាប់ភ្ញៀវ​ទេសចរ​ជាមួយ​នឹង​សម្រស់​ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយ​ព្រៃឈើ​តូចធំ និង​ជួរ​ភ្នំ​បង្កើត​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ឆើតឆាយ និង​មាន​ម្លប់​ឈើ​ធំៗ​ដែល​ផ្តល់​ជា​កន្លែង​សម្រាប់​ភ្ញៀវទេសចរ​សម្រាក​កម្សាន្ត​ទទួលទាន​អាហារ ពិចនិក និង​ងូត​ទឹក​ធ្លាក់​ថ្លា​ត្រជាក់​យ៉ាង​សប្បាយ​រីករាយ ។
Read More
ទឹកធ្លាក់ឆាយយោង

ទឹកធ្លាក់ឆាយយោង

រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងខេត្តកោះកុង បានក្លាយជាគោលដៅទេសចរណ៍បែបផ្សងព្រេង ដ៏គួរឱ្យទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ។តំបន់ទេសចរណ៍ឆាយយោងនេះ គឺហ៊ុំព័ទ្ធទៅដោយធម្មជាតិបៃតង និងមានជួរភ្នំ ជ្រលងដងអូរជាច្រើន ពិសេសសម្បូរទៅ ដោយសត្វព្រៃជីវចម្រុះគ្រប់ប្រភេទ ដែលបានផ្តល់ភាពទាក់ទាញបែបធម្មជាតិ ធ្វើឱ្យភ្ញៀវទេសចរមកលេងកម្សាន្ត ជាហូរហែ មិនចេះដាច់។ កន្លែងនេះក៏មានទឹកធ្លាក់ពីលើភ្នំ មានកម្ពស់រហូតជាង៤៥ម៉ែត្រ ដែលមិនចេះរីងស្ងួត មិនថារដូវប្រាំង ឬ រដូវវស្សា ផ្ទៃទឹកខៀវស្រងាត់ អំណោយផលដល់ការងូតទឹកលេងកម្សាន្តផងដែរ។ រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ស្ថិតនៅក្នុងភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានចម្ងាយផ្លូវពីសហគមន៍អារ៉ែងជាង២០គីឡូម៉ែត្រ។ ដើម្បីធ្វើដំណើរទៅកាន់រមណីយដ្ឋានទឹកធ្លាក់ឆាយយោង ភ្ញៀវទេសចរត្រូវធ្វើដំណើរដោយថ្មើរជើងឆ្លងកាត់ព្រៃភ្នំ និង ចំណាយពេលជាង៧ម៉ោងទើបទៅដល់៕ ថ្វីត្បិតតែការធ្វើបន្តិចមេនតែពេលទៅដល់លោកអ្នកនិងទទួលបាននូវភាពស្រស់ស្រាយ ដោយហេតុគ្រាន់តែឃើញ​ទឹកធ្លាក់ និងទេសភាពស្រស់ស្អាតបែប​ធ្វើអោយបាត់នូវភាពនឿតហត់ ក៏ដូចជារំសាយអស់ទុក្ខកង្វល់ជាពុំខាន។
Read More

Showing 1 - 5 of 10 posts