Discover

ខ្លោងទ្វារទន្លេអុំ (Tonle Om Gate)

ខ្លោងទ្វារទន្លេអុំ (Tonle Om Gate)

ខ្លោងទ្វារទន្លេអុំ(ទិសខាងត្បូង)ជាខ្លោងទ្វារមួយដែរមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រពីក្រុងសៀមរាប ដែរធ្វើដំណើរតាមទក្សិណចូលទៅអង្គរធំដោយសងខាងអមទៅដោយចម្លាក់ទេវតា និងយក្សទាញនាគ ។សព្វថ្ងៃនេះអាជ្ញាធរជាតិអប្សរាបានដាក់ដំណើរការចរាចរណ៍ឯកទិសនៅខ្លោងទ្វារទន្លេអុំតាំងពីថ្ងៃទី២៨ខែមីនាឆ្នាំ២០១៦មកម្ល៉េះ(លើកលែងតែថ្មើរជើងនិងកង់តែប៉ុណ្ណោះ)ដោយអនុញ្ញាតចរាចរណ៍ចូលនិងគ្មានចរាចរណ៍ចេញចាប់ពីម៉ោង០៧:៣០នាទីដល់ម៉ោង ១១និង៣០នាទីព្រឹក (សជណ លេខ១២៣/១៦រប.សជណ ស្ដីពីការអនុវត្ដចរាចរណ៍ឯកទិសនៅខ្លោងទ្វាទន្លេអុំ ចុះថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០១៦ របស់អាជ្ញាធរជាតិអប្សរា)។ ខ្លោងទ្វារនេះគឺជាខ្លោងទ្វារខាងត្បូង ដែលជាខ្លោងទ្វារមានភាពមមាញឹកជាងគេ ដែលអាចឱ្យមនុស្សម្នាឆ្លងកាត់។ ខ្លោងទ្វារសាងសង់ឡើងដើម្បីធ្វើការ​រម្លឹកអំពីចម្បាំងឈ្នះកងទ័ពជើងទឹកចាមក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២និងព្រះបាទជ័យវរ្ម័នទី៧ ។   Oum River Gate (South) It is also a gate that leads south to Angkor Thom from Siem Reap, some 8 km away, and is surrounded by statues of enormous dragons and angels. Since March 28, 2016, the APSARA Authority has operated one-way traffic at the Oum River Gate. (except pedestrians and bicycles). February 2016 of APSARA Authority) by permitting vehicles to enter and prohibiting traffic from 07:30 to 11:30 in the morning. The busiest gate that permits visitors to pass through is the south gate, which is where this one is located. During the reigns of Suryavarman II and Jayavarman VII, the gate was constructed as a memorial to the Cham fleet.        
Read More
ប្រាសាទតាព្រហ្ម (Prasat Ta Prohm)

ប្រាសាទតាព្រហ្ម (Prasat Ta Prohm)

ប្រាសាទតាព្រហ្ម កសាងឡើងនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទតាព្រហ្ម មានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទ្វារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គីឡូម៉ែត្រ។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ។ រួមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាដើម្បីស្រាវជ្រាវ សំណង់ប្រាសាទ បូបាច់រចនា នៃតួរប្រាសាទ ទាំងមូល និងវត្ថុបុរាណដែលប្រាសាទនេះកើតតាំងពី សតវត្សទី១៣ គឺក្រោយប្រាសាទអង្គរវត្ត។   Jayavarman VII erected Ta Prohm in 1186 AD as a shrine for his mother, depicted as a wise woman. One mile after Takeo, on a narrow, twisting road leading to Ta Chey, is where you'll find Ta Prohm. Large trees that are growing on the temple surround it. National and international tourists are welcome to explore the temple's architecture, overall design, and artifacts. This temple was built in the 13th century, just after Angkor Wat.        
Read More
ព្រៃកោងកាង (Mangrove forest)

ព្រៃកោងកាង (Mangrove forest)

នៅក្នុងខេត្តកោះកុងផ្ទាល់ ព្រៃកោងកាងជាតំបន់ព្រៃលិចទឹកមួយដែលមានសក្ដានុពលមួយ ។ ដែលមានទីតាំងស្ថិតនៅ ភូមិជ្រោយស្វាយ  ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។ តួរយ៉ាងការធ្វើដំណេីរចំណាយពេល១៥នាទីដោយជិះទូកចេញពីឆ្នេរនេសាទ ទៅដល់ភូមិនេសាទខាងលិចនោះអ្នកនិងទៅដល់ព្រៃកោងកាង។ចំពោះការធ្វើដំណើរទៀត សោតយើងត្រូវទំនាក់ទំនងទៅប្រធានសហគមន៍ដែលប្រចាំនៅតំបន់នោះដើម្បីនាំផ្លូវអោយ ដល់គោលដៅឆាប់ រហ័ស ។នៅទីនោះពោរពេញទៅដោយទេសភាពធម្មជាតិពណ៌បែតង ហែរហមដោយដើមកោងកាងដុះយ៉ាងបណ្ដេញគ្នាៗ​ដែលជាចំណីចក្ខុថ្មីសម្រាប់ភ្ញៀវទេសចរទៅទស្សនា និងប្រកបដោយខ្យល់ដ៏បរិសុទ្ធបក់ពីសមុទ្រដ៏ខៀវស្រងាត់ ។ អ្វីដែលសំខាន់នោះពេលដែលយើងទៅដល់ទីនោះគួរគប្បី​ចួលរួមដាំដើមឈើទាំងអស់គ្នារីឯកូន ដើមកោងមានតម្លៃ១ដើមប្រហែល២០០០រៀលប៉ុណ្ណោះព្រោះថាព្រៃកោងកាងមានគុណ ប្រយោជន៍ច្រើនណាស់រួមមានជាជម្រកសត្វស្លាបដែលតាំងទីនៅក៏ដូចជាជម្រកសត្វក្នុងសមុទ្រដែលបានភាសខ្លួនចេញពីសមុទ្រតាមបែបបទរស់នៅរបស់ពួក  វា ។ព្រមទាំង​ជួយការពារបាននូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ រញ្ជួយដី រួមទាំងជួយការពារនូវស្រទាប់អូសូនកុំអោយស្ដើងដែលនាំអោយកើនកម្ដៅនៃផែនដី ពិសេសទៅទៀតនោះ ជាតំបន់គោលដៅទេសចរសម្រាប់ខេត្តកោះកុង ។ដូច្នេះហើយក្នងនាមយើងជាកូនខ្មែរគួរការពារ ថែរក្សា អភិរក្ស  នូវធនធានធម្មជាតិ ព្រមទាំងបរិស្ថាន​   និងជីវចម្រុះក្នងទឹកនិង ក្នងព្រៃកោងកាង។   Mangrove forests in the province of Koh Kong could flood. situated in the Koh Kong Province's Sre Ambel District, Chroy Svay Commune, and Chroy Svay Village. For instance, it takes 15 minutes by boat to travel from the fishing beach to the fishing village in the west, after which you will arrive at the mangrove forest. We must speak with the local authority figure to promptly transport Road to the desired location for further travel. It is surrounded by lush, natural vegetation, including rows of mangroves that provide visitors with a novel sight to see and fresh air that is blown by the emerald sea. The most crucial thing is that we plant trees together when we arrive there; a seedling costs about 2,000 riels. The sap forest has several advantages, including serving as a bird sanctuary. Both human habitation and marine species' habitats have migrated from the sea in accordance with their way of existence. As Koh Kong is a popular tourist location, it would also be beneficial to avoid natural calamities like storms and earthquakes as well as the ozone layer from depleting, which causes global warming. Consequently, in the name of our kids. The ecosystem, water biodiversity, mangrove forests, and natural resources all need to be protected and preserved      
Read More
វីគីរីរម្យ ផាញរីស៊ត (Vikirirom Panh Resort)

វីគីរីរម្យ ផាញរីស៊ត (Vikirirom Panh Resort)

វីគីរីរម្យ ផាញរីស៊តជារមណីដ្ឋានមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ឩទ្យានជាតិព្រះសុរាម្រិត កុសមៈ  ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ មានផ្ទៃដី៩ហិកតា​បង្កើតមកដេីម្បី ចង់ការពារ អភិរក្សព្រៃឈើជិត១មុឺនហិកតា អោយមានសុវត្ថិភាពពីការប៉ុនប៉ងទន្រ្ទាន ពីសំណាក់មហន្តរាយផ្សេងៗដោយមិនដឹងទុកមុន។ព្រមទាំងចង់ទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកមកទស្សនា។ចំណែកឯតាមដងផ្លូវធ្វើដំណើរទៅគឺពោរពេញដោយ ទេសភាពស្រស់ត្រកាលជាអន្លើៗ ​នៅទីនោះក៏ក្លាយជាតំបន់ដែលកំពុងអភិវឌ្ឍន៍ រួមមានមានផ្ទះប្រជាជន​រស់នៅ មួយៗ និងមានជាតូបលក់ភេសជ្ជៈ អាហារតាមផ្លូវ  បន្ថែមពីនេះទៀតមាន​វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ដែលជាទីសិក្សាអប់រំ របស់និស្សិត។ នៅរីស៊តផ្ទាល់ មានកន្លែងដែលគួរអោយចាប់អារម្មណ៍ជាច្រើន រួមមាន  កន្លែងជិះសេះកម្សាន្ត​  ​ជិះខ្សែរ៉តកាត់តាមគន្លងព្រៃឈើដែលប្រកបដោយ សុវត្ថិភាពថែមទាំងមានសេវាកម្មជួលកង់ ម៉ូតូ ម៉ូតូកង់៤(​Quad Bike) សម្រាប់លំហែ អារម្មណ៍ និង​បណ្ដែតអារម្មណ៍តាមធម្មជាតិ ប្រកបដោយភាពស្រស់ស្រាយ។ និងទេសភាពនៅទីនេះថតលេងស្ទីលបាន​ ម៉ាអេម ព្រោះនៅទីនេះប្រកបដោយភាពស្រស់ស្អាតនិងភាពច្នៃប្រឌិត។ រមណីយដ្ឋាន​នេះ​ក៏​មាន​ប្រព័ន្ធ​អគ្គីសនី បណ្តាញ​ទឹកស្អាត និង Wifi រួម​ទាំង​ភោជនីយដ្ឋាន ដែល​បម្រើ​អាហារ​ជា​ច្រើន​មុខ​ មាន​រសជាតិ​ឆ្ងាញ់ ចេញ​ពី​ថ្វី​ដៃ​ចុងភៅ​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ។ គូបផ្សំទាំងមាន ដូចជាផ្ទះវីឡាប្រណិត ផ្ទះលូ ផ្ទះរចនាបែបខ្មែរ តង់ធម្មតា និងតង់ទំនើប ដោយមានតាមតម្រូវការ និងចំណង់ចំណូលចិត្តរបស់ភ្ញៀវទេសចរ ដែលចង់មកសម្រាកលម្ហែកាយ រំសាយភាពតានតឹងនៅទីនេះ។   Preah Suramarit Kosamak National Park, Phnom Sruoch District, Kampong Speu Province is home to the Vikirirom Panh Resort. Its 9 hectares are used to safeguard the preservation of about 10,000 hectares of the forest against unanticipated attempts by various disasters and to draw both domestic and international tourists. The streets are lined with lovely landscapes, and there are also expanding neighborhoods with individual homes and stands serving street food and beverages. The Kirirom Institute of Technology is a learning facility for students. Horseback riding, cable car trips through the secure forest routes, bike rental services, and recreational quad bikes are all available at the resort itself. and float freely while being fresh. According to the requirements and tastes of visitors who want to unwind and unwind here, a variety of luxurious villas, drainage houses, Khmer-style houses, and conventional and modern tents is included.                    
Read More
កាហ្វេសំរាម (Somram Coffee)

កាហ្វេសំរាម (Somram Coffee)

កាហ្វេសំរាម ជាហាងកាហ្វេមូយដែរធ្វើអំពីសំរាម ដែរបានបង្កើតឡើងដោយលោកគ្រូ អ៊ុក វ៉ានដា និងមានទីតាំងស្ថិតនៅជាប់និងសាលាដូងនៅលើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ។ ហើយលោកគ្រូបង្កើតហាងកាហ្វេនេះឡើងគឺដើម្បីរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់សាលាដូងនិងកូនសិស្សដែរមកសិក្សានៅទីនេះផងដែរ។ អ្វីដែរទាក់ទាញនៅហាងកាហ្វេនេះគឺ កាហ្វេមានអោយជារសឈ្ងុយឆ្ងាញ់និងការតុបតែងអមទៅដោយភាពច្នៃប្រឌិតខ្ពស់ដែរបង្កើតឡើងដោយសំរាមដូចជា ដបប្លាស្ទិក ដបស្រាបៀរ បំពង់បឺតគម្របដបទឹកសុទ្ធ កង់ឡាន ធុងហ្គាសឡាន និងសំណល់ផ្សេងៗទៀត ដែរអមទៅដោយការអប់រំអំពីរបរិស្ថាននិងពាក្យស្លោក។ បញ្ជាក់សម្រាប់អ្នកដែរចង់ញុាំកាហ្វេ គឺតម្រូវ ញុាំនៅហាងផ្ទាល់ ឬ យកកែវរឺដបទឹកទៅដាក់ខ្លួនឯងផ្ទាល់ ។ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយកាប្រើប្រាស់ផ្លាស្ទិច និង​ការពារបរិស្ថានពីការបំពុលពីផ្លាស្ទិច ដូច្នេះហើយយើងទាំងអស់គ្នាគួរតែកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិចដើម្បីរក្សាបរិស្ថានទាំងអស់គ្នា ។   On the summit of Kirirom Mountain in Kampong Speu Province, near Sala Dong, is a coffee shop called Garbage Coffee that was built entirely out of trash by Mr. Ouk Vanda. Additionally, the teacher opened this cafe in order to raise funds for the school and the pupils who attend it. The appeal of this cafe is that the coffee is excellent and the decoration is built with high ingenuity from waste materials like tires, gas cylinders, plastic bottles, beer bottles, straws, and other items. with environmental awareness campaigns and catchphrases. For those who want to consume coffee, you can either purchase it there or bring your own. We should all cut back on our use of plastic in order to safeguard the environment from plastic pollution and limit the amount of plastic we use overall.              
Read More

Showing 61 - 65 of 263 posts