ទឹកធ្លាក់ក្បាលព្រះ ឬហៅថា លែងប៊ឺកព្រះ ជាតំបន់ទឹកធ្លាក់ធម្មជាតិស្ថិតនៅ ភូមិពូត្រំ សង្កាត់រមនា ក្រុងសែនមនោរម្យ ចម្ងាយ១៣គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ទឹកធ្លាក់ក្បាលព្រះ ឬហៅថា លែងប៊ឺកព្រះ គឺមានទេសភាពយ៉ាងស្រស់បំព្រង គួរជាទីចាប់ចិត្តខ្លាំងសម្រាប់ភ្ញៀវទេសចរជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ព័ទ្ធជុំវិញ ដោយព្រៃឈើតូចធំ និងជួរភ្នំបង្កើតបានជាផ្ទាំងទស្សនីយភាពឆើតឆាយ និងមានម្លប់ឈើធំៗដែលផ្តល់ជាកន្លែងសម្រាប់ភ្ញៀវទេសចរសម្រាកកម្សាន្តទទួលទានអាហារ ពិចនិក និងងូតទឹកធ្លាក់ថ្លាត្រជាក់យ៉ាងសប្បាយរីករាយ ។