ខេត្តកំពត ជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គ.ម ពីទីក្រុងភ្នំពេញ។ មានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ខាងកើតជាប់នឹងស្រុកត្រាំកក់ និង ស្រុកគីរីវង់ ខេត្តតាកែវ ខាងត្បូងជាប់នឹងឈូងសមុទ្រ ខាងលិចជាប់នឹងស្រុកកំពង់សិលា និងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
Kampot, one of the 25 provinces in the Kingdom of Cambodia, is located in the south-west part of the Kingdom and is joined boundary by Kampong Speu to the north, Takeo to the east, Kep and Vietnam as well as a long coastline on the Gulf of Thailand to the south and Preah Sihanouk to the west. The capital of the province is Kampot town, situated on the bank of the river of Kampong Bay. Kampot is located 148 kilometers from Phnom Penh.
FEATURED ARTICLE
ភ្នំបូកគោស្ថិតក្នុងខេត្តកំពត។ក្នុងពេលថ្មីៗនេះសួនឧទ្យានជាតិបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយក្នុងពេលបច្ចុប្បន្ននេះ។រមណីយដ្ឋានឋានសួគ៌បូកគោក៏មានរូបសំណាកលោកយាយម៉ៅដែលបានសាងសង់ឡើងនៅឆ្នាំ2010។ភ្ញៀវទេសចរដែលបានឡើងភ្នំបូកគោគឺមិនដែលរំលងការអុជធូបបន់ ស្រន់និងថតរូបកំសាន្តនោះទេ។បងប្អូនអាចគយគន់ទេសភាព&ស្រូបខ្យល់អាកាសបរិសុទ្ធភ្នំបូកគោតាំងពីជើងភ្នំរហូតដល់កំពូលភ្នំតែម្ដង។ Kampot Province is home to Bokor Mountain. The national park has recently gained popularity as a tourist attraction. A Grandma Mao statue was also erected in 2010 in Thansur Bokor Resort. Climbers of Bokor Mountain never skip lighting incense, praying, or posing for pictures. From the bottom of the mountain to its peak, you may take in the panorama and fresh air of Bokor Mountain.
FEATURED ARTICLE
ក្ដាតឡាតង់គឺជារមណីយដ្ឋានមួយស្ថិតក្នុងខេត្តកំពត។ក្ដាតឡាតង់គឺជាផ្ទះស្នាក់ជាប់ដៃសមុទ្រដែលមានទេសភាពស្រស់ស្អាតបរិយាកាសខ្យល់បរិសុទ្ធនិងមានព្រៃកោងកាងហើយអាចគយគន់មើលថ្ងៃលិចបាន ទៀតផង។ជាកន្លែងល្អដែលអាចមកសម្រាកលំហែកាយនិងជួបជុំនៅពេលសម្រាកពីកាងារនាចុងសប្ដាហ៍។ Kdat Latan is a resort in Kampot province. Kdat Latan is a seaside lodge with beautiful views, fresh air, and a mangrove forest, as well as sunsets. A great place to relax and meet on the weekends.
FEATURED ARTICLE
ឧទ្យានដងព្រែកស្ថិតនៅភូមិបត់ក្បាលដំរីឃុំម៉ាក់ប្រាង្គស្រុកទឹកឈូខេត្តកំពតនិងមានចម្ងាយប្រហែល 9 គីឡូម៉ែត្រពីរង្វង់មូលទុរេន។ទីនេះមានកន្លែងហែលទឹក ជិះទាទឹក ទស្សានាទេសភាពព្រៃភ្នំ ជិះខ្សែរ៉ក ជិះទូក ជិះទូកកាយ៉ាក ជិះកង់លើទឹក បោះជំរុំ លោតខ្សែពួរ ស្ទូចត្រី ញ៉ំអាហារ និង កន្លែងគេង ។ Dang Prek Park is situated approximately 9 kilometers from Duren Roundabout in Bot Kbal Damrey Village, Mak Prang Commune, Teuk Chhou District, Kampot Province. You could go camping, fishing, rope-jumping, and dining and can stay the night.
FEATURED ARTICLE
ខេត្តកំពតមានតំបន់ទេសចរណ៍ជាច្រើនស្ទើតែមានគ្រប់ប្រភេទទៅហើយដែលបានក្លាយគោលដៅ ទេសចរណ៍ដ៏ពេញនិយមមួយជាពិសេសគឺរមណីយដ្ឋានតាមដងព្រែកនិងភ្នំបូកគោប៉ុន្តែនៅមានតំបន់ រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ៩ជាន់មួយទៀត។ដែលស្ថិតនៅភូមិអន្លង់ក្មេងលេងឃុំ តេជោអភិវឌ្ឍន៍ស្រុកឈូកខេត្តកំពតជាប់នឹងព្រំប្រទល់ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺរមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកជ្រោះ៩ជាន់ជាតំបន់កម្សាន្តទេសចរណ៍បែបធម្មជាតិមួយមានទឹកធ្លាក់ច្រើនជាន់ដំណាក់ អមដោយបណ្តុំទេសភាពរុក្ខជាតិតូចធំច្រូងច្រាងចោលម្លប់ត្រឈឹងត្រឈៃខ្យល់អាកាសបរិសុទ្ធ ។ហើយទីនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកកម្សាន្តមិនចេះដាច់គ្រប់ពេលវេលា មិនថាថ្ងៃធម្មតាថ្ងៃចុងសប្តាហ៍និងថ្ងៃបុណ្យទាននោះឡើយដោយមានសេវាកម្មអាហារដ្ឋាន មានម្លប់ក្យូសប្រក់ស្លឹកជាច្រើនសម្រាប់ទទួលភ្ញៀវផងដែរ។សម្រាប់ អ្នកដែលមិនធ្លាប់កុំភ្លេចទៅណា ៕ In addition to the resorts near the creek and Bokor Mountain, which have grown to be major tourist destinations, there is also a 9-story waterfall natural tourist resort in Kampot Province. Located on the boundary of Phnom Sruoch District, Kampong Speu Province, in Anlong Kmengleang Village, Techo Aphivath Commune, Chhuk District, Kampot Province. 9-story natural tourist attraction with multiple-story waterfalls and a sizable landscape of both huge and small flora. fresh air and fresh shade. And this draws visitors on all days, including weekdays, weekends, and holidays. There are numerous roofs, leaves, and shady areas for patrons of restaurants. Don't forget to go if you've never done it.