ឧទ្យានបុរីប៉េងហួត មានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីវត្តភ្នំ។ឧទ្យានបុរីប៉េងហួតស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានបែបកែច្នៃមួយ​ដែល​ត្រូវ​បង្កើតឡើងសម្រាប់ទទួលភ្ញៀវទេសចរចូលមកទស្សនាលេងកម្សាន្តហើយទីនោះក៏មានកន្លែងសម្រាប់ជួលធ្វើកម្មពិធីផ្សេងៗផងដែរ។​ភាព​ទាក់ទាញ​នៃ ឧទ្យានបុរីប៉េងហួត មានដូចជា​ កាជិះទូក ការ​ញ៉ាំ​អាហារ ដើរលេង​កម្សាន្ត ទស្សនា​សួនផ្កា ផឹក​កាហ្វេ សម្រាប់អ្នកចូលចិត្តថតរូបទៅទីនោះដឹងតែត្រូវម៉ាច់។