ស្រុកសំឡូត គឺជាស្រុកមួយដែលនិងប្រែក្លាយជាទិសដៅទេសចរណ៍សំខាន់ថ្មីមួយ ដែលអាចទាក់ទាញភ្ញៀវទេសចរបានគ្រប់រដូវកាល។ស្រុកសំឡូតសម្បូរដោយធនធានធម្មជាតិ និងចម្ការ ដូច្នេះហើយតំបន់នោះនិងប្រែក្លាយចម្ការរបស់ប្រជាពលរដ្ឋជាតំបន់កសិ-ទេសចរណ៍។ស្រុកសំឡូតក៏មានសក្តានុពលធម្មជាតិដូចជា ជួរភ្នំ បឹងបួរ ជាពិសេសទេសចរយើងគាត់ចូលចិត្តលេងទឹក ហើយនៅស្រុកសំឡូតជាតំបន់ដែលមានប្រភពទឹកស្អាតនិងក៏ជាទីពេញចិត្តសម្រាប់ភ្ញៀវទេសចរផងដែរ។ ហើយនៅស្រុកនេះក៏មានរមណីយដ្ឋានកែច្នៃជាច្រើនផងដែរព្រមទាំងមានកន្លែងថតរូបស្អាតៗនិងពេញនិយមបំផុតនៅតំបន់នោះដូចជា៖ រមណីយដ្ឋានទឹកធ្លាក់ថ្មដាចំការទុរេន រមណីយដ្ឋានស្ទឹងក្រញូង សហគមន៍អេកូទេសចរណ៍អូរជាំ និងតំបន់កសិ-ទេសចរណ៍ ជាច្រើនទៀតផងដែរ៕