សហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ជាតំបន់ដែលមានសក្តានុពលនៃវិស័យអេកូ-ទេសចរណ៍បែបធម្មជាតិមួយដ៏ស្រស់ត្រកាលក្នុងចំណោមតំបន់ជាច្រើនទៀតរបស់ខេត្តក្រចេះ។កោះនេះមានឆ្នេរខ្សាច់អមដោយទឹកទន្លេថ្លានារដូវប្រាំង។ដែលលាតសន្ធឹងតាមបណ្តោយកោះផ្នែកខាងកើតទល់មុខនឹងទីរួមខេត្តក្រចេះគួរជាទីគយគន់និងការធ្វើដំណើរកំសាន្តដ៏មនោរម្យរបស់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិសហគមន៍អេកូ-ទេសចរធម្មជាតិកោះទ្រង់បានក្លាយជាភូមិស្អាតមានអនាម័យនិងបរិស្ថានល្អជាការទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។កោះទ្រង់មានផ្ទះស្នាក់សហគមន៍ម្ហូបអាហារសួនដំាបន្លែនិងមានមធ្យោបាយធ្វើដំណើររួមមានម៉ូតូឌុប រទេះសេះ រទេះគោ ជួលកង់ជិះកំសាន្តជំវិញកោះ មើលសត្វជ្រឹង មើលភូមិបណ្តែតទឺក ហើយទេសចរក៍អាចធ្វើការបោះតង់លើឆ្នេរផ្តើមស្នេហ៍ដ៍ស្រស់ស្អាតដែលអាចមើលឃើញសម្រស់ក្រុងក្រចេះនាពេលរាត្រីផងដែរ។