សហគមន៍ទេសចរណ៍ត្រពាំងសង្កែរដែលស្ថិតក្នុងភូមិកំពង់កែសឃុំត្រពាំងសង្កែរស្រុកទឹកឈូខេត្តកំពត។នៅទីនោះអ្នកទេសចរណ៍អាចទស្សនាព្រៃកោងកាងដាំកូនកោងកាង,ជិះទូកលេងកម្សាន្តនិងមើលអំពិលអំពែកពេលរាត្រីហើយនៅទីនោះសហគមន៍ក៏មានការបម្រើសេវាស្នាក់នៅម្ហូបអាហារនិងទូកជិះទស្សនាតាមដងព្រែកបច្ចុប្បន្នសហគមន៍ទេសចរណ៍មួយនេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិក្នុងការមកស្នាក់នៅកំសាន្តនិងចូលរួមដាំដើមកោងកាងក្នុងបុព្វហេតុចូលរួមថែរក្សាធនធានធម្មជាតិនៃព្រៃលិចទឹក។សារៈសំខាន់នៃព្រៃកោងកាងអាចជួយទប់ស្កាត់ទឹកជំនន់ទប់ស្កាត់ខ្យល់ព្យុះនិងជួយស្រូបជាតិពុល និងកាបោនពីខ្យល់បានល្អ ហើយជួយអោយមានខ្យល់បរិសុទ្ធ។