រមណីយដ្ឋានធម្មជាតិល្អាងភ្នំរំសាយសក់ជារមណីយដ្ឋានធម្មជាតិស្ថិតនៅក្នុងភូមិដូងឃុំឈើទាលស្រុកបាណន់វាមានចំងាយប្រមាណ២៣គីឡូម៉ែត្រដោយគិតចាប់ពីសាលាខេត្ដបាត់ដំបងរហូតទៅដល់ល្អាងភ្នំរំសាយសក់។​ភំ្នរំសាយសក់នោះមានប្រវត្ដិដើមទាក់ទងក្នុងរឿងពេ្រងខ្មែរបុរាណយូរលង់ណាស់មកហើយ។​រឿងព្រេងនេះវាមានប្រវត្ដិទាក់ទងគ្នាទៅនឹងភ្នំបាណន់ភ្នំសំពៅភ្នំតាង៉ែតភ្នំរំសាយសក់ភ្នំក្ដោងភ្នំទ្រុងមាន់ទ្រុងទាជាដើម។ភ្ញៀវទេសចរដែលទៅលេងអាចមើលឃើញនូវទេសភាពដ៏ល្អប្រណិតពីលើកំពូលភ្នំនូវវាលស្រែដ៏ធំល្វឹងល្វើយចំការនឹងទេសភាពព្រៃភ្នំទាំងឡាយដ៏ខៀវស្រងាត់។លើភ្នំរំសាយសក់មានល្អាងដែលនៅមាត់ល្អាងមានរូបសំណាកបដិមាករមួយសំរាប់ការបន់ស្រន់សុំសេចក្ដីសុខសប្បាយ។យើងអាចធ្វើដំណើរចូលទៅក្នុងល្អាងតាមកាំជណើ្ដរដែលបានសាងសង់ហើយនៅក្នុងល្អាងនេះមានសភាពងងឹតហើយត្រជាក់។នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរភ្ញៀវទេសចរតែងតែនាំគ្នាទៅលេងកំសាន្ដយ៉ាងសប្បាយ។លើសពីនេះទៅទៀតក៏មានការរៀបចំដាក់ភ្លើងនៅក្នុងល្អាងផ្លូវចូលល្អាងនៅក្នុងវត្ដភ្លឺព្រោងព្រាតនៅក្នុងបុណ្យទានផេ្សងៗផងដែរ។

Romsay Sak Cave Natural Resort
It is a wilderness retreat situated in the Chheu Teal commune of Banan district's Doung village. Romsay Sak cave is located approximately 23 kilometers from Battambang Provincial Hall. It has been a while. This story has a history associated to Phnom Banan, Phnom Sampov, Phnom Ta Nget, Phnom Romsay Sak, Phnom Kdong, Phnom Trong Moan, Trong Tea and so on. The expansive rice fields, farms, and verdant mountains are all visible from the mountain's summit to visitors. A statue for pleading for peace is located at the cave's entrance on Romsay Sak Mountain. Tourists of all ages come to celebrate the Khmer New Year by visiting joyfully. Also, plans exist to illuminate the cave, and on various holidays, the pagoda's cave entrance illuminates brightly.