ប្រាសាទភ្នំព្រះលានឬប្រាសាទព្រះលានជាឈ្មោះភ្នំធម្មជាតិមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិក្រាំងដូងឃុំព្រះឃ្លាំងស្រុកត្បែងមានជ័យខេត្តព្រះវិហារ។ដែលមានចម្ងាយប្រហែល២៥គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ទីនោះស្ថិតនៅលើកូនភ្នំធម្មជាតិមានកម្ពស់ប្រមាណ១៨០ម៉ែត្រ។​ប្រាសាទនេះត្រូវបានស្ថាបនាឡើងពីថ្មបាយក្រៀមនិងថ្មភក់។ប្រាសាទនេះមានបណ្តោយប្រវែង១៦០ម៉ែត្រនិងទទឹងប្រវែង៦០ម៉ែត្រ។ហើយក៏ជាតំបន់រមណីយដ្ឋានទេសចរណ៍បែបវប្បធម៌និងប្រវត្តិសាស្រ្តមួយដែលភ្ញៀវទេសចរជាតិគួរតែឡើងជណ្ដើរឈើប្រមាណ៨០កាំដែលស្ថិតនៅជាប់នឹងផ្លូវជាតិលេខ៦២នេះតែម្តង។នៅលើកូនភ្នំនេះភ្ញៀវទេសចរអាចមកកម្សាន្ត ព្រមទាំងសិក្សាស្រាវជ្រាវស្វែងយល់អំពីប្រវត្តិដ៏អស្ចារ្យ និងទស្សនាប្រាង្គប្រាសាទ ចម្លាក់ក្បាច់លើជញ្ជាំង ដែលបាក់បែករលំស្ទើតែទាំងស្រុង។ ហើយភ្ញៀវទេសចរក៏អាចគយគន់ទេសភាព ចម្ការ ដំណាំហូបផ្លែដែលកសិករដាំដុះនៅជើងភ្នំត្បែង ចុងខែវស្សាដ៏ស្រស់ត្រកាលផងដែរ។

Phsat Prasat Preah Lean, also known as Prasat Preah Lean, is a naturally occurring mountain that can be found in Kraing Dong village, Preah Khleang commune, Tbeng Meanchey district, and Preah Vihear province. 25 kilometers away from Preah Vihear, a provincial town. situated on a 180-meter-high natural hill. The laterite and sandstone used to construct the temple. Its dimensions are 60 meters in width by 160 meters in length. Alongside National Road 62, there are roughly 80 wooden stairs that national tourists must ascend to reach the site's cultural and historical attractions. Visitors can view the panorama of fruit plantations that farmers grow at the base of Tbeng Mountain at the conclusion of the rainy season as well as visit the temples and carvings on the walls that are nearly completely damaged on this hill. Pine.