ប្រាសាទបាណន់ជារមណីយដ្ឋានទេសចរណ៍វប្បធម៌ធម្មជាតិដែលមានប្រាង្គប្រាសាទបុរាណដែលស្ថិតនៅលើកំពូលភ្នំបាណន់។រមណីយដ្ឋាននេះស្ថិតនៅខាងត្បូងទីរួមខេត្ដបាត់ដំបងមានចំងាយប្រមាណ ២០.២០ គីឡូម៉ែត្រពីទីរួមខេត្ដបាត់ដំបង។ភ្ញៀវទេសចរអាចធ្វើដំណើរដោយមធ្យោបាយរថយន្ដឬម៉ូតូចេញពីទីរួមខេត្ដបាត់ដំបងតាមផ្លូវលេខP១៥៧១និងផ្លូវលេខ៨០០អមតាមមាត់ស្ទឹងសង្កែ។វាមានទីតាំងស្ថិតនៅក្នុងភូមិបាណន់ ឃុំកន្ទឺពីរ ស្រុកបាណន់។ ប្រាសាទបាណន់ បានសាងសង់ឡើងនៅពាក់កណ្ដាលសតវត្សទី១១ និងចុងសតវត្សរ៍ទី១២។ព្រះរាជាដែលបាន កសាងមុនគេគឺព្រះបាទ ឧទយាទិត្យាវរ្ម័នទី២ (១០៥០-១០៦៦) ក្រោយមកត្រូវបានបពា្ចប់ដោយព្រះបាទជ័យវរ្ម័នទី៧(១១៨១-១២១៩)។ប្រាង្គប្រាសាទនេះសង់នៅលើកំពូលភ្នំបាណន់តំរៀបគ្នាមានលក្ខណៈដូចប្រាសាទអង្គរវត្ដប៉ុន្ដែជាសំណង់ដាច់ៗពីគ្នាធ្វើអំពីឥដ្ឋថ្មបាយគ្រាម និងថ្មភក់។លោកទសនៈវិទូរជនជាតិបារាំងបានស្រាវជ្រាវរកឃើញអង្គរវត្ដបានរាយការណ៏១៤០ឆ្នាំកន្លងទៅហើយថាទឹកនៅក្នុងល្អាងដ៏ពិសិទ្ឋិដែលផឹកវាទៅនាំអោយដឹងដល់អតីតកាលអនាគតកាលនិងបច្ចុប្បន្នកាល។ឈ្មោះល្អាងក្នុងសម័យនោះគេហៅថាគុហាព្រះទឹក(ល្អាងទឹកពិសិទ្ឋិ)។ដែលប្រជាពលរដ្ឋនៅទីនោះតែងតែទៅគោរពគ្រប់ៗគ្នា។ហើយនៅជើងភ្នំនិងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នាយ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់។អ្នកទេសចរអាចស្ដាប់សំលេងសត្វយំយ៉ាងពិរោះរណ្ដំស្រូបយកខ្យល់អាកាសបរិសុទ្ឋនិងសំរាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់។នៅទីធ្លាច្រកចូលមានអាហារដ្ឋាននិងតូបលក់ភោគផលក្នុងស្រុកមានសណ្ដាប់ធ្នាប់និងសន្ដិសុខល្អ។លើសពីនេះទៅទៀតភ្ញៀវទេសចរអាចធ្វើដំណើរតាមកាំជណ្ដើរដែល ធ្វើអំពីថ្មបាយក្រៀមមានបង្កាន់ដៃនាគចាប់ពីជើងភ្នំរហូតទៅដល់កំពូលភ្នំប្រាសាទហើយវាមានដំណាក់សំរាកជើងពីរកន្លែងទៀតផង។អី្វដែលសំខាន់ជាងនេះទៅទៀតនោះគឺនៅក្នុងល្អាងនៅលើភ្នំជ្រលងភ្នំមាន ព្រៃឈើស្រស់ស្អាតនិងសត្វជាច្រើនប្រភេទនៅទីនោះផងដែរ។ទីនោះក៏មានភ្ញៀវទេចរទាំងភ្ញៀវជាតិនិងអន្តរជាតិតែងតែទៅលេងនិងផ្ដិតយកភាពរូបលេងកម្សាន្តហើយប្រាសាទបាណន់ក៏ជាក្លែងសិក្សាស្រាវជ្រាវរៀនសូត្រសម្រាប់សិស្សនិស្សិតផងដែរ ៕
On top of Banan Mountain sits Banan Temple, a natural cultural tourism destination with historic temples. About 20.20 kilometers from Battambang Provincial Hall to Banan Temple, this resort is situated south of the provincial capital of Battambang. From the provincial town of Battambang, visitors can travel along the Sangker River on P1571 and 800 by car or motorcycle. It may be found in Banan district, Kantea Pei commune, and Banan village. Between the middle of the 11th and the end of the 12th centuries, the Banan Temple was constructed. Udayadityavarman II (1050–1066), who was succeeded by Jayavarman VII, was the first monarch to construct. (1181-1219). This temple, which is made of brick, limestone, and sandstone, is erected on the summit of Banan Mountain in a similar manner as Angkor Wat. In a report published 140 years ago, the French astronomer who found Angkor Wat claimed that the water in the holy cave, which it drank, illuminated the past, present, and future. Preah Teuk Cave was the name of the cave at the time. (Holy Water Cave). Everybody is respected there, according to the locals.Additionally, there are a combination of tiny and large forests at the mountain's base and summit, which offer cool cover. Animal screams can be heard, fresh air can be breathed, and visitors can unwind in the cold cave. A restaurant and a well-kept and secure market stand selling regional produce are located in the courtyard. From the bottom of the mountain to the summit of the temple, tourists can ascend a laterite stairway with a dragon handrail and two footrests. More importantly, there are lovely forests and a variety of creatures in the caves on the hillsides and in the valleys. Additionally, travelers from all over the world frequently visit and take pictures. Students can practice and learn by simulating the Banan temple.