ប្រាសាទបន្ទាយសំរែ មានទីតាំងស្ថិតនៅក្នុងភូមិព្រះដាក ឃុំព្រះដាក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ សាងឡើងនៅពាក់កណ្តាលគ្រិស្តសតវត្សទី១២ ដោយ ព្រះបាទសូរ្យវរ្ម័នទី២ សាងសង់ដើម្បីឧទិ្ទសដល់ព្រហ្មញ្ញសាសនានិកាយព្រះនារាយណ៍។ ប្រាសាទនេះត្រូវបានសាងសង់អំពីថ្មភក់ផ្សំជាមួយថ្មបាយក្រៀម ដែលយើងនិងឃើញជញ្ជាំងរបស់សាលវែងព័ន្ធជុំវិញដោយខ្ពស់សន្លឹម និងគ្រឹះខាងក្នុងរបស់ប្រាសាទត្រូវបានសាងសង់អំពីថ្មបាយក្រៀម ហើយដំបូលរបស់សាលវែងព័ន្ធជុំវិញតួប្រាសាទសាងសង់អំពីឈើនិងប្រក់ក្បឿង។ តួកណ្តាលប្រាសាទនេះមានរាងជាអក្សរធី ដែលលយចេញទៅទិសខាងកើតនិងមានទ្វារចំហមួយផងដែរ រីឯទ្វារបីទៀតដែលបែរមុខទៅទិសខាងជើង ខាងត្បូង និងទិសខាងលិចត្រូវបានបិទជិតដោយមានក្បាច់ចម្លាក់យ៉ាងល្អឯកនៅក្នុងផ្តៃទ្វារហើយនៅពីលើខ្លោងទ្វារក៏មានលម្អក្បាច់ចម្លាក់រឿងទេវកថាខ្លះផងដែរ។ ប្រាសាទនេះមានផ្លូវដើរសម្រាប់ចេញចូលបែរទៅទិសខាងកើតប្រវែងប្រហែល២០០ម៉ែត្រអមដោយបង្កាន់ដៃនាគអមសងខាងផ្លូវចូលបន្ទាប់មកមានរូបសំណាក់តោមួយគូរកំពុងឈរយាមផ្លូវចូល។
Preah Dak Village, Preah Dak Commune, Banteay Srey District, Siem Reap Province, is home to the Banteay Samre Temple. Built by King Suryavarman II around the middle of the 12th century AD and dedicated to the Narayan Brahmanical sect. The inner foundation of the temple is made of laterite, and the roof of the hall surrounding the temple is made of wood and tile. The temple is composed of sandstone and laterite, and we can see that the walls of the hall are encircled by high ceilings. The temple is shaped like a letter with an open door in the center that extends to the east. The three other doors, which face north, south, and west, are closed with beautiful carvings. Other mythological sculptures can be found above the gate and by themselves in the doorway. A 200-meter-long walkway leads to the temple's eastern entrance, where two lions are stationed to watch it. The entryway is accompanied by a dragon handrail.