សារមន្ទីឧក្រិដ្ធកម្មប្រល័យពូជសាសន៍ទួលស្លែងឬសារមន្ទីរទួលស្លែងគឺជាសារមន្ទីរមួយនៅទីក្រុងភ្នំពេញដែលជាការចងចាំពីអំពើប្រល័យពូជសាសន៍នៃកម្ពុជាមន្ទីរស.២១ជាកន្លែងឃុំឃាំងសួរចម្លើយធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃនិងសម្លាប់ក្រោយពេលបានបំពេញសំណុំឯកសារសេចក្ដីសារភាពចប់សព្វគ្រប់ថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩។បក្សនិងរដ្ឋបានរៀបចំប្រមូលផ្ដុំវត្ថុតាងដែលមាននៅក្នុងមន្ទីរស២១ដូចជារូបថតហ៊្វីលសំណុំឯកសារសេចក្ដីសារភាពជនរងគ្រោះសម្ភារៈធ្វើទារុណកម្មខ្នោះកងជើងនិងសាកសពជនរងគ្រោះចំនួន១៤នាក់(ក្នុងនោះមានស្រ្ដីចំនួន១នាក់)ដែលបានដាក់តាំងជូនភ្ញៀវជាតិនិងអន្ដរជាតិទស្សនាស្វែងយល់បន្ថែម។