ប្រាសាទភិមានអាកាស មានទីតាំងស្ថិតនៅក្នុងភូមិនគរក្រៅ ឃុំគោកចក ស្រុកនគរធំ ខេត្តសៀមរាប។ប្រាសាទភិមានអាកាស សាងសង់នៅដើមសតវត្សទី១១ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ ជាប្រាសាទមួយដែលកសាងឡើងអំពីថ្មភក់នៅលើជើងគ្រឹះថ្មបាយក្រៀមមានបីជាន់ស្រដៀងនឹងប្រាសាទពីរ៉ាមីដ។ កម្ពស់នៃជើងគ្រឹះប្រាសាទវិមានអាកាសទាំងបីជាន់ប្រហែលជា ១២ម៉ែត្រមានសណ្ឋានជាបួនជ្រុងទ្រវែងមានជណ្តើរចោតទាំងបួនផ្នែក។ចំណែកឯផ្លូវចូលទស្សនាព្រះរាជវាំងត្រូវដើរឆ្លងកាត់ជើងគ្រឹះ ឡើងលើព្រះពន្លាខ្ពស់ទៅតាមជណ្តើរគ្រុឌព្រោះព្រះរាជវាំងនេះតាំងនៅលើព្រះពន្លាខ្ពស់ពេលណាយើងឡើងទៅកាន់ព្រះពន្លានឹងឃើញបដិមាផុសរូបសិង្ហរចនាបថសម័យបាយ័នឈរយ៉ាងអង់អាចនៅក្បាលជណ្តើរទាំងសងខាង។ នៅលើព្រះពន្លានេះនៅមានស្លាកស្នាមការសង់ព្រះពន្លាក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលគេប្រើសម្រាប់រាជការត្រួតពល ឬប្រារព្ធវិធីខាងសាសនាផ្សេងៗ។
The Phiman Akas Temple is situated in the Siem Reap Province's Nokor Thom District, Kork Chak Commune, and Nokor Krao Village. Early in the 11th century, under the reign of King Jayavarman V, the Phiman Akas Temple was constructed. The floor has a pyramidal appearance. The four stairways and rectangular base of the three-story Vimean Akas are around 12 meters high and have a rectangular shape. As for the palace's entry, you must ascend the Garuda stairs through the high pavilion's foundation because the palace is situated there. On both sides at the top of the steps, brave. There are remnants of the pavilion that was built during Jayavarman VII's rule and utilized by the government to oversee or celebrate various religious ceremonies can be seen on this pavilion.