លានជល់ដំរីជាលានមួយដែរស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំងស្ថិតនៅជាប់លានស្តេចគំលង់។លានជល់ដំរីនេះត្រូវបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២នៃគ្រិស្តសករាជនៅទីនេះមានរូបចម្លាក់ដំរី និងហ្មរជាច្រើន។ រូបនោះបង្ហាញពីដំរីដែលប្រើប្រាស់ប្រមោយដើម្បីប្រមាញ់ និងប្រយុទ្ធជាមួយនឹងខ្លា។ លាននេះមានប្រវែងប្រហែល ៣៥០ម៉ែត្រ ចាប់ពីប្រាសាទបាពួន ដល់លានស្តេចគំលង់។ លាននេះមានរានហាលចំនួនបីនិងមានពីរជាន់។ ជណ្ដើរឡើងខាងត្បូង អមសងខាងដោយដំរីក្បាល៣កាន់ផ្កាឈូកនៅប្រមោយរបស់វា។ ជណ្ដើរឡើងកណ្ដាល លំអដោយផ្ទាំងចំលាក់សិង្ហនិងគ្រុឌឈរទ្រជណ្ដើរ។ លាននេះត្រូវបាន ព្រះបាទជ័យវរ្ម័នទី៧ ប្រើប្រាស់ជាវេទិកា ពីការវិលត្រលប់នៃកងទ័ពរបស់ ព្រះអង្គ ដែលបានទទួលជ័យជំនះពីសង្គ្រាម។

 

In addition to the Leper King Terrace, there is also the Elephant Terrace in front of the Royal Palace's eastern gopura. The Elephant Terrace was constructed in the late 12th century AD, during the reign of Jayavarman VII. There are numerous elephant and Khmer statues in this area. The image depicts an elephant fighting and hunting tigers with its trunk. From the Baphuon temple to the Leopard King terrace, this terrace is approximately 350 meters long. The terrace comprises two stories and three porches. Southbound stairs with three-headed elephants carrying showers at their trunks on either side. Lion and garuda statues may be seen on the main staircase. Jayavarman VII used this terrace as a staging area for the retreat of his troops after the battle.