ស្ពានប្រាប់ទិសកំពង់ក្ដីមានទីតាំងនៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្ដីប្រហែល៥០គីឡូម៉ែត្រក្នុង ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ ស្ពានប្រាប់ទិសកំពង់ក្ដីជាស្ពានចំណាស់មួយដែលបានកសាងឡើងក្នុងកំឡុងសម័យអង្គរក្នុងសតវត្សទី១២នៃគ្រិស្តសករាជបើមើលតាមចម្លាក់នាគនិងថ្មគោលវាជាសិល្បៈសម័យបាយ័ន(១១៨១-១២២០)។ សម្រាប់ថ្មដែលគេយកមកកសាងគឺជាប្រភេទថ្មបាយក្រៀម។ហើយសំណង់នេះបានបង្ហាញពីស្ថាបត្យកម្មដ៏អច្ឆរិយៈរបស់កម្ពុជានាសម័យអង្គរ។ស្ពាននេះគឺសាងសង់ឡើងដើម្បីឆ្លងកាត់ពីខេត្តសៀមរាបទៅខេត្តកំពង់ធំ សព្វថ្ងៃស្ពាននេះត្រូវបានបិទការធ្វើដំណើរដើម្បីអភិរក្ស បន្ទាប់ពីមានការសាងសង់ស្ពានថ្មី។ ស្ពានប្រាប់ទិសសព្វថ្ងៃក៏បានទាក់ទាញភ្ញៀវទេសចរជាតិនិង អន្តរជាតិចូលមកទស្សនាយ៉ាងច្រើនផងដែរ។
At Kampong Kdei Commune, Chi Kreng District, Siem Reap Province, Kampong Kdei Bridge is situated around 50 meters northwest of Kampong Kdei Market. Old Kampong Kdei Bridge was constructed in the 12th century AD during the Angkorian era. It is a Bayon art, as evidenced by the dragon and the stone sculptures (1181-1220). A sort of laterite is the stone that is used in construction. And this structure exemplifies the magnificent Angkorian-era architecture of Cambodia. The bridge was constructed as a route between Siem Reap and Kampong Thom. Once a new bridge was built, the old one is now closed for conservation. Today's directed bridges are popular with both domestic and foreign travelers.