វត្តសំពៅប្រាំជាវត្តមួយដែលស្ថិតនៅលើកំពូលភ្នំបូកគោដែលបានសាងសង់ឡើងដោយព្រះបាទស៊ីសុវត្តិមុនីវង្សនៅសម័យកាលបារាំង។ហើយទីនោះក៏ជាទីកន្លែងដែលទាក់ទាញភ្ញៀវទេសចរប្រចាំខេត្តកំពតផងដែលភ្ញៀវទេសចរដែលទៅលេងអាចធ្វើដំណើរតាមផ្លូវចំនួន២ដែលផ្លូវទី១ធ្វើដំណើរចេញពីភ្នំពេញទៅបូកគោនិងមួយទៀតចេញពីកំពត-វិវិញដែលមានចម្ងាយ៣២គីឡូម៉ែត្រ។សម្រាប់មធ្យោបាយធ្វើដំណើរវិញយើងអាចធ្វើដំណើរដោយរថយន្តឬម៉ូតូ។នៅពេលដែលភ្ញៀវទេសចរទៅដល់ទីតាំងនៃវត្តនេះគឺឃើញព្រះវិហារមួយនិងចេតីយមួយនិងសាលាសន្សំកុសលព្រះពុទ្ធបដិមានិងរូបសំណាក់រត្ថុសក្តិសិទ្ធនានាហើយភ្ញៀវទេសចរក៏អាចគយគន់មើលទេសភាពព្រៃព្រឹក្សាដែលមានពណ៍ខៀវស្រងាត់នៅតាមជ្ររលងដងភ្នំព្រមទាំងឃើញផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយនៅខាងក្រោមអមទៅដោយផ្ទាំងពពកនិងផ្ទៃមេឃដ៏ខៀវស្រងាត់ដែលជាទីគយគន់គ្រៃលែងពីសំណាក់ភ្ញៀវទេសចរ មិនថាភ្ញៀវជាតិ និងអន្តរជាតិ៕