រមណីយដ្ឋានភ្នំព្រះធាតុគឺជារមនីយដ្ឋានមួយដែលមានភ្ញៀវទេសចរណ៍អាចទៅលេងកម្សាន្តយ៉ាងសប្បាយរីករាយលើថ្មទេសភាពស្រស់ស្អាត់ៗ រួមជាមួយនិងម្លប់ឈើធំៗ ត្រជាក់ត្រឈឹង ត្រឈៃជាទីមនោរម្យ។ ដែលរមណីយដ្ឋាននេះស្ថិតនៅលើពូលភ្នំ។ ភ្ញៀវទេសចរណ៍នឹងបានទស្សនានូវទេសភាព វាលស្រែ បឹងបួរ ដើមត្នោតដ៏ស្រស់ត្រកាលពីលើភ្នំមកក្រោម។ភ្នំព្រះធាតុគឺជាទីសក្ការៈបូជាដ៏ពូកែស័ក្តិសិទ្ធនិងជាតំបន់រមណីយដ្ឋានទេសចរណ៍បែបធម្មជាតិសម្រាប់ភ្ញៀវទេសចរមកកម្សាន្តជាលក្ខណៈគ្រួសារនិងជួបជុំមិត្តភក្ត្រដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។រមណីយដ្ឋានភ្នំព្រះធាតុមានទីតាំងស្ថិតនៅស្ថិតនៅភូមិច្រកកូវឃុំពាមស្រុកសាមគ្គីមានជ័យមានចម្ងាយប្រមាណ៨៤គីឡូមែត្រពីក្រុងកំពង់ឆ្នាំង។និងមានចម្ងាយប្រមាណ៩០គីឡូម៉ែត្រពីភ្នំពេញ ដោយធ្វើដំណើរតាមខេត្ដកំពង់ស្ពឺ នៃផ្លូវលេខ ១៣៦ បត់ស្ដាំតាមទំនប់បឹងអន្លង់ជ្រៃ៕