ប្រាសាទត្នោតជុំ ស្ថិតនៅក្នុងភូមិត្នោតជុំឃុំត្នោតជុំស្រុកបារាយណ៍ទីនោះមានតួប្រាសាទពីរគឺប្រសាទគុកខាងលិចនិងប្រាសាទគុកខាងជើងប្រាសាទនេះកសាងតាមរចនាបថសំបូរព្រៃគុកនាសតវត្សទី 7 ។ប្រាសាទ ត្នោតជុំខាង កើត មានទីតាំងស្ថិតនៅ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងមានចម្ងាយប្រហែល ~៣៦km ពីដំរីជាន់ខ្លា។ ប្រាសាទត្នោតជុំខាងលិច មានចម្ងាយប្រហែល៤០ គីឡូម៉ែត្រពីទីរួខេត្តកំពង់ធំ ដោយធ្វើដំណើរចេញពីទីរួមខេត្តតាមផ្លូវជាតិលេខ6 បានប្រហែល៣៥ គីឡូម៉ែត្ររួចបត់ស្ដាំប្រហែល៥ គីឡូម៉ែត្រនិងមានចម្ងាយ៧០០ម៉ែត្រពីប្រាសាទត្នោតជុំខាងកើត ។ប្រាសាទត្នោតជុំទាំងពីនេះជារមណីយដ្ឋានបែបប្រវត្តិសាស្រ្តនិងវប្បធម៌ដែលមានសក្ដានុពលខាងវិស័យទេសចរណ៍ដែលអាចទាក់ទាញភ្ញៀវមកទស្សនាពីលក្ខណៈពិសេសរបស់ប្រាសាទការសាងសង់ពីឥដ្ឋបុរាណមានកំពូលស្រួចឡើងទៅលើនិងមានដើមឈើដុះព័ទ្ធជុំវិញ។