ប្រាសាទបាគង មានទីតាំងស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។  ហើយត្រូវបានកសាងនៅក្នុងរាជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ នៅក្នុងឆ្នាំ៨៨១។ ប្រាសាទនេះធ្វើសម្រាប់ឧទ្ទិសដល់ព្រះឥសូរ ។ប្រាសាទបាគង គឺជាឈ្មោះថ្មី ដែលត្រូវបានហៅនៅសម័យកណ្តាល។ ប្រាសាទនេះផ្សំពីពាក្យ ប្រាសាទ+បា+គង។ ប្រាសាទ មានន័យថាទីកន្លែងអាទិទេពគង់នៅ។ មានន័យ ថាអ្នកគ្រប់គ្រងលោក អ្នកថែរក្សាលោក។ រីឯពាក្យ គង មានន័យថាគឺជាវត្ថុសម្រាប់បន្លឺសម្លេងឱ្យលាន់លឺរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿលើអាទិទេព ប្រើប្រាស់ដើម្បីបង្កើតជាសូរសម្លេងដាស់លាន់លឺដល់ពួកអាទិទេពទាំងអស់។ តាមសិលាចារឹកនៃប្រាសាទនេះមានឈ្មោះដើមថា ឥន្ទ្រេស្វរៈ។ ប្រសាទបាគង មានខឿន ៥ជាន់ ដែលតំណាងឲឋាន ៥គឺឋាននាគ ឋានគ្រុឌ ឋានរក្សាសៈ (ឋានមនុស្ស) ឋានយក្ស និង​ឋានមហារាជ (ឋានអាទិទេព) ដែរមានតួប៉មចំនួន ១២។​ ហើយ នៅទីនោះភ្ញៀវទេសចរក៏អាចទៅលេងទស្សនាកម្សាន្តអំពីស្ថាបត្យកម្ម ការសាងសងរបស់ប្រាសាទ និងថតរូបលេងកម្សាន្តផងដែរ។

 

Ovulok Village, Bakong Commune, Bakong District, Siem Reap Province is home to Bakong Temple. It was constructed in 881, during the reign of King Indravarman I. Iso is the patron saint of this temple. The term Bakong Temple was first used in the Middle Ages. The terms temple, ba, and gong are combined in this temple. Temple simply refers to the deity's residence. Ba translates as "You manage, you look after him." The word "gon" refers to a loud-sounding object that is employed by individuals who believe in gods to produce a sound that awakens all of the gods. This temple's original name, according to its inscriptions, was Indresvara. The five levels of the Bakong Temple correspond to the five levels of the Dragon, Guru, Reaksa (human), Giant, and Maharaj. (the Deity). 12 towers are present. Take pictures for enjoyment while exploring the temple's design and construction.