ភ្នំគូលែនជាភ្នំមួយដែរមានទីតាំងស្ថិតនៅក្នុងស្រុកស្វាយលើនិងស្រុកវ៉ារិនចំងាយ៦០គីឡូម៉ែត្រពីក្រុងសៀមរាបនិងប្រហែល២៥គីឡូម៉ែត្រពីប្រាសាទបន្ទាយស្រី។ ភ្នំគូលែនឬមានឈ្មោះជាផ្លូវការ“ឧទ្យានជាតិព្រះជ័យវ័រ្មននរោត្តម ភ្នំគូលែន”ភាគច្រើនភ្ញៀវទេសចរដែលមកទស្សនាខេត្តសៀមរាប កម្រនឹងរំលងរមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ និងប្រវត្តិសាស្រ្តមួយនេះណាស់។ ហើយភ្នំគូលែនមានឈ្មោះដើមថា មហិន្រ្ទព៌ត ជាទីតាំងសក្ការៈមួយ និងជាទីកន្លែងដែលមានភាពល្បីល្បាញផ្នែកវប្បធម៌ប្រវត្តិសាស្រ្ត និងជារាជធានីដំបូងគេនៃអាណាចក្រអង្គរ ដែលតំណាងឲ្យសុខសន្តិភាព និងការបង្រួបបង្រួមជាតិ បន្ទាប់ពីអាណាចក្រខ្មែរបានចាកផុតពីការគ្រប់គ្រងរបស់ពួកជ្វា។នៅលើភ្នំគូលែនគឺសម្បូរទៅដោយប្រាសាទបុរាណជាច្រើនបានលាក់ខ្លួននៅក្នុងព្រៃនៃភ្នំនេះ។ នៅទីនេះ ភ្ញៀវទេសចរទាំងអស់ក៏អាចមុជទឹកលេងកម្សាន្ត ជាមួយនឹងទឹកធ្លាក់ដែលត្រជាក់ដូចទឹកអម្រឹត និងនៅលើកំពូលភ្នំមានវត្តតូចមួយដែលមានដំកល់បដិមាព្រះពុទ្ធរូបមួយអង្គ ទំរេតព្រះកាយដែលឆ្លាក់ចេញពីផ្ទាំងថ្មភ្នំតែម្តង។
Phnom Kulen is a mountain in Svay Leu and Varin districts, 60 kilometers from Siem Reap and about 25 kilometers from Banteay Srei temple. Phnom Kulen, officially "Preah Jayavarman Norodom Phnom Kulen National Park," is a natural and historical resort that most tourists who visit Siem Reap do not miss. And Phnom Kulen, formerly Mahindrapot, is a place of worship and is famous for its culture and history. It was the first capital of the Angkorian Empire, representing peace and national unity after the Khmer Empire fell under the control of the Javanese. Mount Kulen is rich in ancient temples hidden in the mountain's forest. Tourists can also swim in the waterfall, which is as cold as Amret water, and there is a small pagoda on top of the mountain with a statue of the Buddha lying on the body carved from the rock.