ប្រាសាទភ្នំក្រោម មានទីតាំងស្ថិតក្នុងភូមិភ្នំក្រោម ឃុំចុងឃ្នាស ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ១៣គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ប្រាសាទភ្នំក្រោម ជាកូនភ្នំមួយមានកំពស់១៤០ម៉ែត្រ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី៩ និង ដើមសតវត្សទី១០ ដោយព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១៥)គឺដើម្បីឧទ្ទិសដល់អាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាគឺ ព្រះឥសូរ ព្រះវិស្ណុ និង ព្រះព្រហ្ម។ ប្រាសាទនេះមានប្រាង្គបីធ្វើអំពីថ្មភក់ ស្ថិតនៅជាជួរលើខឿនមួយពីខាងជើងទៅត្បូង។ ប្រាង្គកណ្តាលឧទ្ទិសដល់ព្រះឥសូរ ខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ និង ខាងត្បូងឧទ្ទិសថ្វាយព្រះព្រហ្ម។ កំពូលនៃប្រាង្គទាំងនេះបានដួលរលំអស់ហើយ។ ប្រាសាទនេះមានកំពែងធ្វើអំពីថ្មបាយក្រៀម និង មានគោបុរៈនៅទិសខាងកើត។
Around 13 kilometers from Siem Reap provincial center, Phnom Krom is situated in Phnom Krom village, Chong Khneas commune, in the Siem Reap district. The three Hindu gods Iso, Vishnu, and Brahma were honored in the 10th century by Yasovarman I (889–915). Three sandstone towers line the temple from north to south. Iso is honored in the center tower, while Vishnu and Brahma are honored in the north and south, respectively. These towers' peaks have already fallen. The gopuras and laterite walls of the temple faced east.