ភ្នំបាក់និងភ្នំជញ្ជាំងស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានព្រៃភ្នំនិងតំបន់វប្បធម៌។មានទីតាំងស្ថិតនៅស្រុកសិរីសោភ័ណខេត្តបន្ទាយមានជ័យនិងមានចម្ងាយប្រហែល៤គីឡូម៉ែត្រពីរង្វង់មូលក្រុងសិរីសោភ័ណ។ហើយអ្វីដែលទាក់ទាញរបស់ភ្នំបាក់និងភ្នំជញ្ជាំងគឺការទស្សនាទេសភាពព្រៃភ្នំទស្សនាវត្តនិងចំណុចផ្សេងៗទៀត។ភ្នំបាក់និងភ្នំជញ្ជាំងជារមណីដ្ឋានធម្មជាតិនិងវប្បធម៌មួយដ៏ស្រស់ត្រកាលនិងជាកន្លែងកំសាន្តមួយដែលមានភ្នំពីរនៅជិតគ្នាដែលមើលទៅមានរូបរាងនិងមានឈ្មោះដូចជាកូនភ្លោះមានថ្មធំៗជាច្រើនបញ្ឈរដូចជាជញ្ជាំងពោរពេញដោយបរិយាកាសនិងទិដ្ឋភាពដ៏ល្អប្រណិត។ចំណែកនៅចន្លោះភ្នំមានកន្លែងដ៏ស្រស់ស្អាតមួយសំរាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិសម្រាកកំសាន្ត។សម្រាប់កន្លែងអង្គុយលំហែកាយវិញរមណីយដ្ឋានភ្នំបាក់និងភ្នំជញ្ជាំងគឺពុំទាន់មានកន្លែងអង្គុយស្រួលបួលនោះទេដូចជាខ្យូសរឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។