សាលាដូង គឺជាសាលាដែរកែច្នៃសម្រាមក្លាយជាសាលា ។ហើយសាលានេះត្រូវបានបង្កើតឡើងដោយលោកគ្រូ អ៊ុក វ៉ាន់ដេ ដែលជាមនុស្សស្រឡាញបរិស្ថានធម្មជាតិបានកែច្នៃសំរាមអោយក្លាយជាសាលារៀន។ ជាទូទៅលោក វ៉ាន់ដេ ត្រូវបានគេដាក់នាមអោយថាជាអ្នកចម្បាំងសំរាម ។អ្នកចម្បាំងសំរាម នៅទីនេះមានន័យថា ការយកសំរាមមកកែច្នៃឱ្យក្លាយទៅជារបស់មានតម្លៃ និងមានប្រយោជន៍។ ហើយលោក គ្រូ វ៉ានដេ ក៏បានបញ្ចាក់ប្រាប់ផងដែរថា សាលាដូងដំណើរការទៅបាន គឺដោយសារមានការគាំទ្រពីមហាជនដែរស្រឡាញ់វិស័យអប់រំបានផ្ដល់ជំនួយជាហូរហែដើម្បីជាដង្ហើមដល់កុមាររស់នៅនៅលើភ្នំនេះ។ គួរបញ្ចាក់ផងដែរថាសាលាដូងត្រូវបានសាងសង់ឡើងដោយកាកសំណល់សំរាមដូចជា ដបប្លាស្ទិក ដបស្រាបៀរ បំពង់បឺតគម្របដបទឹកសុទ្ធ កង់ឡាន ធុងហ្គាសឡាន និងសំណល់ផ្សេងៗទៀត មកកែច្នៃបង្កើតជាបន្ទប់សិក្សា រូបលម្អ និមិត្តសញ្ញា និងវត្ថុអនុស្សាវរីយ៍។ បច្ចុប្បន្ន សាលាដូងមានសិស្សចំនួន ១០៧នាក់ កំពុងទទួលបានការអប់រំ និងបញ្ជ្រាបការយល់ដឹងទាក់ទងនឹងសំរាម ដែលអាចប្រើប្រាស់ឡើងវិញបាន ក្នុងគោលបំណងកាត់បន្ថយប្លាស្ទិកនៅថ្ងៃអនាគត ។ ហើយសាលាដូងមានទីតាំងស្ថិតនៅលើកំពូលភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ។
Another school that reuses trash inside of one is Sala Doung. The "Warrior of the Garbage" is how people frequently refer to Van Dey. Here, the term "garbage warriors" refers to recycling trash into something valuable and practical. Additionally, Mr. Kru Vande claimed that Sala Doung was only able to function because of the general public's appreciation of the education industry and their kind donations to the mountainside youngsters. It should be mentioned that the coconut school was constructed from trash, including tires, gas cylinders, vehicles, plastic bottles, beer bottles, straws, water bottle caps, and other trash, to make classrooms, decorations, symbols, and mementos. In order to eliminate plastic in the future, 107 pupils at Sala Dong School are currently receiving instruction and spreading awareness about recyclable waste. Sala Dong is situated in Kampong Speu province at the summit of Kirirom Mountain.