ស្រះស្រង់មានទីតាំងស្ថិតនៅទល់មុខខាងកើតប្រាសាទបន្ទាយក្តីខាងត្បូងឆៀងខាងលិចនៃបារាយណ៍ខាងកើតមានបណ្តោយ៧៨០ម៉ែត្រនិងទទឹង៣៨០ម៉ែត្រ ស្រះស្រង់ត្រូវបានជីកឡើងនៅចុងសតវត្សទី១២និងដើមសតវត្សទី១៣ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ស្រះនេះបានសាងសង់ឡើងអំពីថ្មភក់និងថ្មបាយក្រៀមដោយមានរាងកាកបាទមានបង្កាន់ដៃនាគនិងមានតោឈរយាមផ្លូវផងដែរ ស្រះនេះសាងសង់ ដោយមានទឹកជាប់ជានិច្ច និងមានទេសភាពស្រស់បំព្រងព័ទ្ធជុំវិញ តែមិនមានប្រព័ន្ធបង្ហូរទឹកចូលនោះទេ។ ស្រះនេះពឹងទៅលើទឹកភ្លៀង និងទឹកក្រោមដី ដែលជ្រាបចូលពីបារាយណ៍ខាងកើត។ស្រះស្រង់កសាងឡើងសម្រាប់ការកម្សាន្តរបស់ព្រះមហាក្សត្រនាសម័យបុរាណ និងមានកូនប្រាសាទមួយនៅចំកណ្តាល ជាទីដែលព្រះអង្គទ្រង់យាងតាមទូកទៅស្តាប់តន្ត្រីផ្សេងៗ។ ហើយស្រះស្រង់ក៏បានទាក់ទាញភ្ញៀវទេសចរចូលទស្សនាជាហូរហែមិនដែលដាច់ ។
Srah Srang, which is 780 meters long and 380 meters broad, is situated east of Banteay Kdei, to the southwest of the eastern Baray. Under the reign of Jayavarman the Seventh, Srah Srang was unearthed in the late 12th and early 13th centuries. The pond has a cross shape, a dragon railing, and a lion guarding the road. It is composed of sandstone and laterite. The pond is dependent on groundwater seeping in from the east bay as well as rains. Listen to a variety of songs. And a never-ending stream of tourists is drawn to Srah Srang.