បា្រសាទបាពួន ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិនិងប្រវត្តិសាស្រ្តមួយដែរមានទីតាំងស្ថិតនៅផ្លូវចូលទៅកាន់ទ្វារដីឆ្នាំង ស្ថិតនៅបន្ទាប់ពីប្រាសាទបាយ័ន និងក្បែរព្រះពន្លាជល់ដំរី។ ដើរឆ្លងកាត់ចេញពីប្រាសាទបាយ័នបន្តិចឆ្ពោះទៅទិសខាងជើងស្ថិតនៅខាងឆ្វេងដៃមានរូងរូបសំណាក់ព្រះពុទ្ធដ៏ធំមួយ ហើយបើយើងដើរឆ្ពោះទៅទិសខាងជើងចម្ងាយប្រហែលបួនដប់ម៉ែត្រទីនោះ យើងឃើញមានបំណែកថ្មយ៉ាងច្រើនអនេករាយពាសពេញផ្លូវឆ្ពោះទៅកាន់ប្រាសាទបាពួន។ប្រាសាទបាពួន កសាងឡើងដោយព្រះបាទឧទ័យទិត្យវរ្ម័នទី២ សោយរាជ្យចន្លោះឆ្នាំ(១០៥០-១០៦៦) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា។ ឈ្មោះនៃប្រាសាទនេះ គេច្រើនតែសរសេរ បាពួន ដែលផ្ទុយពីន័យដើមរបស់ប្រាសាទនេះ។ ឈ្មោះគួរតែហៅ ឬក៏សរសេរ “បាភួន” ដែលអាចផ្ដល់ន័យត្រឹមត្រូវទៅនឹងន័យដើមរបស់ប្រាសាទមានចារនៅក្នុងសិលាចារឹក។
Located behind Bayon Temple and next to the Elephant Pavilion, Baphuon Temple is a popular natural and historical tourist destination. A big cave with a sizable statue of the Buddha is located on the left side, a short distance north of Bayon Temple. Ahead, ten meters to the north, are numerous stone shards. up until the Baphuon Temple. In order to honor Brahmanism, King Uday Tithvarman II constructed the Baphuon Temple during his reign (1050–1066). Contrary to the word's original meaning, this temple's name is sometimes spelled Baphuon.