ប្រាសាទលលៃ ស្ថិតនៅខាងជើងផ្លូវជាតិលេខ៦ (សៀមរាប-ភ្នំពេញ)ត្រង់បង្គោល គីឡូម៉ែត្រលេខ១៣ បត់ចុះចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិ ក្នុងភូមិលលៃ ឃុំប្រាសាទបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ប្រាសាទលលៃ មានតួប៉ម៤ ធ្វើពីឥដ្ឋ សង់រៀងជាពីរជួរមុខក្រោយស្ថិតនៅលើទីទួលខ្ពស់កណ្តាល បារាយណ៍ មានសិលាចារឹកដូចប្រាសាទព្រះគោ បែរមុខទៅទិសខាងកើត ហើយមាន ទ្វារបពោ្ឆតបីទិសទ្វារចូលមួយ នៅលើ មេទ្វារប៉មទាំង៤ មានសិលាចារឹកចារស្មើដៃបៀ្របដូចអក្សរពុម្ព។ ប្រាសាទនេះត្រូវបានប្រជាជននាសម័យក្រោយអង្គរហៅតៗគ្នាមក ប៉ុន្តែឈ្មោះដើមនៃប្រាសាទនេះគឺ ឥស្វរលោក ដែលត្រូវបានកសាងនៅឆ្នាំ៨៩៣ ដោយព្រះបាទយសោវរ្ម័នទី១ ដែលជាបុត្ររបស់ព្រះបាទឥន្ទ្រវរ្ម័នទី១។ ព្រះបាទយសោវរ្ម័នទី១ ឡើងគ្រងរាជបន្តពីព្រះបិតារបស់ព្រះអង្គ ចាប់ពីឆ្នាំ៨៨៩-៩១០នៃគ.ស ហើយបានកសាងប្រាសាទលលៃនៅឆ្នាំ៨៩៣ ដើម្បីឧទ្ទិសដល់ដួងព្រលឹងរបស់ព្រះមាតានិងបិតា ជីដូន និងជីតារបស់ព្រះអង្គ។
At Lolay village, Prasat Bakong commune, Prasat Bakong district, Siem Reap province, Prasat Lolay is situated north of National Route 6 (Siem Reap - Phnom Penh), at the 13th-kilometer marker, turn 500 meters off the national road. The front and back, constructed in two rows, are placed on a tall hill in the midst of the baray. The populace changed the name of this temple during the post-Angkorian era, but its original name was Isvar Lok. King Yasovarman I, the son of King Indravarman I, erected this temple in 893. To honor the souls of his mother, father, grandpa, and grandfather, Yasovarman I built the temple Lolay in 893, succeeding his father from 889 to 910 AD.