ប្រាសាទក្រពុំឈូកស្ថិតនៅប្រហែល១០០ម៉ែត្រខាងកើតផ្លូវជាតិលេខ៦២ក្នុងឃុំរំដោះស្រុករវៀងខេត្តព្រះវិហារដែលចម្ងាយប្រមាណ៤៥គីឡូម៉ែត្រពីរទីរួមខេត្តព្រះវិហារ។ដែលបានសាងសង់ឡើងពីថ្មបាយក្រៀមនិងថ្មភក់នេះប្រាសាទនេះគឺកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៤(គ.ស៩២០-៩៤៤)ដែលធ្វើឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុតាមលំនាំរចនាបទប្រាសាទកោះកេរ។ហើយរហូតដល់បច្ចុប្បន្នតួប៉មដែលមានកំពស់ប្រមាណ១២ម៉ែត្រនិងកំពែងព័ទ្ធជុំវិញស្ថិតនៅក្នុងលក្ខណ:ល្អបង្គួរលើកលែងតែគុបុរ:ពីទិសខាងកើតគឺបាក់បែកស្ទើរទាំងស្រុងព្រោះតែអំពើចោរកម្មបំផ្លិចបំផ្លាញលួចយកទាំងចម្លាក់ផ្តែរនិងរូបអាទិទេពមួយចំនួនផងដែរ។ហើយទីនោះក៏ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរភ្ញៀវជាតិនិងអន្តរជាតិដ៏សំខាន់មួយសម្រាប់ខេត្តព្រះវិហារផងដែរ។