បឹងលំកុដជាបឹងធម្មជាតិដែលមាត់បឹងនេះមានសណ្ឋានដូចរូបបេះដូងមនុស្ស។បឹងនេះនៅលើតំបន់ខ្ពង់រាប និងជួរភ្នំដែលគ្របដណ្តប់ដោយព្រៃត្រូពិចពណ៌បៃតងជានិច្ចបឹងលំកុដមានដើមឈើទ្រេតជាច្រើនហាក់បីដូចជាចង់ដួលរលំទៅលើផ្ទៃទឹកបឹងដ៏ថ្លាពណ៌ខៀវស្រងាត់ហើយជាធម្មតាទឹកមានភាពត្រជាក់ស្រេប។ទីនោះភាគច្រើនភ្ញៀវទេសចរគឺទៅបោះតង់លេងកម្សាន្តនិងគយគន់ទេសភាពដ៏ស្រស់ស្អាត់នៃព្រៃព្រឺក្សាអមទៅដោយម្លប់ឈើដ៏សែនត្រជាក់ស្រឹប៕បឹងនេះមានទីតាំងនៅភូមិសមុទ្រ(សមុត)ក្រោមឃុំសេដាស្រុកលំផាត់ ខេត្តរតនគិរី ៕