និយាយពីកោះកុងភ្ញៀវទេសចរណ៍ច្បាស់ជាស្គាល់កន្លែងទេសចរណ៍យ៉ាងច្រើននៅក្នុងខេត្តមួយនេះដូចជាកោះកុងក្រៅកោះស្ដេចនិងកន្លែងកម្សាន្តផ្សេងទៀតតែអ្នកទាំងអស់គ្នាច្បាស់ជាមិនសូវស្គាល់កោះបៃតងប៉ុន្មាននោះទេដែលកោះនោះស្ថិតនៅស្រុកស្រែអំបិលខេត្តកោះកុងមានសម្រស់មិនចាញ់កោះដទៃទៀតឡើយ។កោះនេះជាតំបន់ទេសចរណ៍ធម្មជាតិមានសម្រស់ដ៏ស្រស់ស្អាតនិងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិផ្អើលនាំគ្នាលេងកម្សាន្តជាហូរហែជាពិសេសនៅចុងសប្ដាហ៍ដូចជាការបោះតង់និងសម្រាកនៅផ្ទះជាប់មាត់ទឹកមើលថ្ងៃលិចជាមួយទស្សនីយភាពដ៏សម្បូរបែបស្អាតៗនៃព្រៃត្រូពិចនិងព្រៃភ្នំដ៏ល្វឹងល្វើយនិងតាមដងព្រែកព្រមទាំងគយគន់វាលស្មៅខៀវខ្ចីច្រើនប្រភេទ៕ដែលវាសមនិងឈ្មោះកោះបៃតងមែន៕