ឧទ្យានជាតិកែប គឺជាឧទ្យានដែលផ្តល់នូវធនធានសមុទ្រដ៏ច្រើនដល់ប្រជាជនក្នុងតំបន់ដូចជាត្រីក្តាមបង្គា មឹកខ្យងងាវ…។ហើយផ្នែកមួយចំនួននៃមាត់សមុទ្រនៅភាគខាងកើតនិងខាងលិចនៃតំបន់នេះព្រៃកោងកាងលាតសន្ធឹងពីទំនាបទឹកប្រៃរហូតដល់មាត់សមុទ្រហើយព្រៃកោងកាងខាងលើនេះផ្តល់ជាថ្នាលបណ្តុះពូជនិងជាទីសម្បុកពងកូនដល់ពពួកត្រីក្តាមខ្យងល្មូននិងគ្រប់សត្វសមុទ្រ។ទិដ្ឋភាពដ៏ស្រស់ត្រកាលនៃតំបន់ ឧទ្យានជាតិកែបក៏បានជួយទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យទៅលេងកម្សាន្តនិងនៅស្នាក់កម្សាន្តតំបន់នោះផងដែរ។ឧទ្យានជាតិកែបមានទីតាំងស្ថិតនៅក្នុងដែនដីនៃខេត្តកែបដែលមានចម្ងាយប្រមាណ ២៥ គីឡូម៉ែត្រ ពីទីក្រុងកំពត ហើយមានចម្ងាយ ១៧៣ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។