រមណីយដ្ឋានត្រីមាសមានចម្ងាយប្រមាណ២៨គីឡូម៉ែត្រពីខេត្តតាកែវធ្វើដំណើរប្រហែលជាងមួយម៉ោង។រមណីយដ្ឋានត្រីមាសគឺជារមណីយដ្ឋានកែច្នៃបែបធម្មជាតិមួយកន្លែងដែលមានទេសភាពស្រស់ស្អាតនិងខ្យល់បរិសុទ្ធ។មិនតែប៉ុណ្ណោះរមណីយដ្ឋានត្រីមាសមានជាកញ្ចុះសម្រាប់អង្គុយលេង មានអាហារភេសជ្ជៈជាច្រើនប្រភេទនិងកន្លែងថតរូបស្អាតៗក្នុងនោះក៏មានផ្កាស្អាតចម្រុះពណ៌នៅមានកន្លែងសម្រាប់ដាក់ចំណីត្រីនិងជិះទូកកាយ៉ាកលេងកម្សាន្តផងដែរ។