សួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក(Garden City Water Park​)ជាសួនទឹកដ៏ធំមួយដែលភ្ញៀវទេសចរចូលចិត្តទៅលេងនាពេលចុងសប្ដាហ៍ដែលស្ថិតនៅ​ភូមិព្រែកតាសាត សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ជាទីកន្លែងដែរនៅមិនឆ្ងាយនិងមិនបាច់ចំណាយពេលច្រើនតែក៏អាចមានពេលសម្រាប់គ្រួសារនិងដើម្បីសាកថ្មជីវិតពីការហត់នឿយការងារនិងរៀនសូត្រផងមកផ្តល់ក្តីសុខដល់ខ្លួនឯងនិងមនុស្សជាទីស្រលាញ់បាននៅសួនទឹក ហ្គាឌិនស៊ីធី វ៉តធើផាក។