ទឹកជ្រោះសែនមនោរម្យឬទឹកជ្រោះដំណាក់ស្ដេច ជារមណីយដ្ឋានធម្មជាតិមួយ មានទីតាំងស្ថិតនៅ ភូមិដើមស្រល់ ឃុំមនោរម្យ ស្រុកសែនមនោរម្យ ខេត្តមណ្ឌលគីរី និងមានចម្ងាយប្រហែល ១០គីឡូម៉ែត្រ ពីរង្វង់មូលគោព្រៃ។ ដែលទីនោះមានទឹកធ្លាក់ ៣ដំណាក់ផងដែរគឺ ដំណាក់ទីមួយមានកម្ពស់ ១ម៉ែត្រ ដំណាក់ទីពីរមានកម្ពស់ ៧ម៉ែត្រ ជាទីដែលសម្បូរមនុស្សទៅកម្សាន្ត និងដំណាក់ទីបី មានកម្ពស់ ១,៥ម៉ែត្រ មានចម្ងាយ១គីឡូម៉ែត្របន្តទៀតពីទឹកធ្លាក់ទីពីរ ហើយតំណាក់ទី៣ សម្រាប់ការធ្វើដំណើរភ្ញៀវទេសចរ និងបានទទួលបរិយាកាសបែបធម្មជាតិដូចជាព្រៃព្រឹក្សាដ៏ខៀវស្រងាត់អមសងខាងផ្លូវ។ហើយទីនោះសាកសមបំផុតសម្រាប់ជួបជុំគ្រួសាបងប្អូន និង មិត្តភក្តិ៕