ទឹកធ្លាក់ ដាក់ដាំ ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទឹកជ្រោះឬទឹកធ្លាក់ និងទេសចរណ៍ បែបធម្មជាតិ។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទឹកធ្លាក់ ដាក់ដាំ ដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះ មានដូចជា លេងទឹកឬហែលទឹក រៀបចំអាហារដោយខ្លួនឯង ទស្សនាទេសភាពព្រៃភ្នំ និងចំណុចផ្សេងៗទៀត។ទឹកធ្លាក់ ដាក់ដាំជារមណីយដ្ឋានធម្មជាតិដែលមានទេសភាព និងបរិយាកាស ពិតជាស្រស់សាយ ហើយទីនោះមានកញ្ចុះដាច់ៗពីគ្នាសំរាប់អង្គុយលេង ឬបរិភោគអាហារ ជួបជុំគ្នាទៀតផង។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកធ្លាក់ ដាក់ដាំ ភ្ញៀវទេសចរត្រូវធ្វើដំណើរថ្មើរជើងចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ។