ប្រាសាទបាតជុំ មានទីតាំងស្ថិតនៅខាងត្បូងស្រះស្រង់ ចម្ងាយប្រមាណ ៣០០ម៉ែត្រ ចូលទៅតាមផ្លូវបឹងមាលាចូលតាមផ្លូវបុរាណ ដែលស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់អង្គរធំ ខេត្តសៀមរាប។ប្រាសាទបាតជុំ កសាងនៅពាក់កណ្តាលសតវត្សទី១០ ក្នុងរាជ្យ ព្រះបាទរាជេន្ទ្រវរ្ម័នទី២ ស្ថាបនាឡើងអំពីឥដ្ឋ មានបីតួប៉ម បែរមុខទៅទិសខាងកើត។យោងសិលាចារឹកសរសេរក្នុងឆ្នាំ ៩៥៣នៃគ.សបានឱ្យឈ្មោះប្រាសាទក្នុងសម័យកាលនោះថា សោគតាស្រម និងបានរៀបរាប់អំពី កាស្ថាបនាប្រាសាទនេះថា បានកសាងឡើង ដោយមន្រ្តីខាងពុទ្ធសាសនាម្នាក់ដែលជា រាជកុលមហាមន្ត្រីឈ្មោះ កវិន្រ្ទារីមថន ដើម្បីឧទ្ទិសចំពោះព្រះពុទ្ធសាសនាមហាយាន គឺព្រះពោធិសត្វលោកេស្វរៈ និងព្រះនាងប្រាជ្ញាបារ មិតា នៅក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២នៃគ្រិស្តសករាជ។
In Kravan village, Angkor Thom commune, Siem Reap province, the Bat Chum temple is situated about 300 meters south of Srah Srang, entrance to Boeung Mealea route, access to the ancient route. During the reign of King Rajendravarman II in the middle of the 10th century, the Bat Chum temple was constructed. There are three towers pointing east if you climb the brick. An inscription from 953 AD states that the temple was then known as Sok Ta Srom and that it was built by a Buddhist official, a royal official by the name of Kavintra Rimthon, dedicated to Mahayana Buddhism and the bodhisattva Lokesvara and the wisdom goddess Mita during the reign of King Rajendravarman II of AD.