ប្រាសាទបន្ទាយស្រី ស្ថិតនៅក្នុងភូមិបន្ទាយស្រី ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៣៩គីឡូម៉ែត្រទីរួមខេត្តសៀមរាប ។បា្រសាទនេះស្ថាបនាឡើងក្នុងឆ្នាំ៩៦៧នៃគ្រិស្តសករាជក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២(៩៤៤-១០០១) តាមសិលាចារឹកលេខ K-៨៤២ នាចុងសតវត្សរ៍ទី១០។ បន្ទាយស្រីជាឈ្មោះនៃរចនាបថប្រាសាទមួយដែលជួនកាលគេភ្ជាប់ទៅនឹងរចនាបថប្រែរូបផងដែរ ព្រោះរចនាបថទាំងពីរនេះស្ថិតនៅក្នុងសម័យកាលប្រហាក់ប្រហែលគ្នា តែយ៉ាងណារចនាបថបន្ទាយស្រីមានលក្ខណៈពិសេសលើសគេនៅត្រង់ក្បាច់លម្អ។ប្រាសាទបន្ទាយស្រីមានឈ្មោះល្បី ព្រោះវាត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយនឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូកនិងឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត ហើយប្រាង្គកណ្តាលមានតម្កល់ លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ ។

 

The Banteay Srei temple is situated around 39 kilometers from Siem Reap in the Banteay Srei village, Banteay Srei commune, and Banteay Srei district of the Siem Reap province. At the end of the 10th century, in 967 AD, King Rajendravarman II (944-1001) No. K-842 constructed this temple. Often confused with the Transfiguration style since they both date from the same era, the Banteay Srei style of temple architecture is distinguished by its distinctive ornamentation. The three towers of Banteay Srei, which are as exquisite as a flawless woman, are made of lotus stone and have the most colorful sculptures. This is why it is so well-known. The temple includes three east-facing towers surrounded by a moat, and the central tower has a special southeast penis. It is made of sandstone, lotus, and rectangular bricks. Dedicated to Hinduism and Vishnu in the North.