ប្រាសាទបន្ទាយក្តី មានទីតាំងស្ថិតនៅជាប់នឹងប្រាសាទតាព្រហ្ម ជ្រុងអាគ្នេយ៍ក្នុងភូមិស្រះស្រង់ខាងត្បូង បើធ្វើដំណើរតាមផ្លូវខាងកើតអង្គរវត្ត ត្រូវកាត់តាមប្រាសាទក្រវ៉ាន់ ។ប្រាសាទបន្ទាយក្តី ត្រូវបានកសាងឡើងដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងសតវត្សទី១២ ឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនាមហាយាន ។ប្រាសាទនេះមានលក្ខណៈស្រដៀងគ្នានឹងប្រាសាទតាព្រហ្ម ប៉ុន្តែមានទំហំតូចជាង និងមិនសូវស្មុគស្មាញ មានខ្លោងទ្វារចំនួន២សម្រាប់ចេញចូលគឺនៅទិសខាងលិចនិងទិសខាងកើត ។ឈ្មោះប្រាសាទបន្ទាយក្តីផ្គុំឡើងដោយពាក្យបន្ទាយបូកនិងពាក្យក្តី។ ពាក្យបន្ទាយត្រូវបានសម្គាល់ថាជាក្រុងឬប្រាសាទរីឯពាក្យក្តីក្លាយមកពីពាក្យកុដិ ដែលក្រោយមកត្រូវបានបញ្ចេញសូរនិងសរសេរជាក្តីវិញ។

 

In the southeast portion of Srah Srang village in the south, Banteay Kdei Temple is situated next to Ta Prohm Temple. Jayavarman VII constructed Banteay Kdei in the 12th century and it is a Mahayana Buddhist temple. This temple has two gates, one to the west and one to the east, and is comparable to Ta Prohm in size and complexity. The terms Banteay Bok and Kdei combine to form the name of the temple, Banteay Kdei. While the word "kdei" is derived from the word "kodi," which is subsequently spoken and written as "kdei," the word "fort" is designated as a city or temple.