រាសាទអង្គរវត្ត ឬប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាបនៃខេត្តសៀមរាប ដែលមានចម្ងាយ ៧គីឡូម៉ែត្រពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬផ្លូវសាលដឺហ្គោល។ប្រាសាទនេះសាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានី យសោធរបុរៈ និងត្រូវបានសាងសង់ឡើងដោយព្រះបាទសូរ្យវរ្ម័នទី២។ ប្រាសាទនេះកសាងឡើង ដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ហើយប្រាសាទអង្គរ មានកម្ពស់ ៦៥ម៉ែត្រ មានក្រឡាផ្ទៃប្រហែល ២០០ហិចតា រាងចតុកោណ ដែលកំណត់ដោយកំពែងព័ទ្ធជុំវិញ និង គូទឹក ដែលមានទទឹង ២០០ម៉ែត្រ។ បរិវេណនៃកំពែង គឺមានប្រវែងប្រហែល ៥,៥គីឡូម៉ែត្រ។ ផ្លូវចូលធ្វើអំពីថ្មភក់មានប្រវែងបណ្តោយ ២៥០ម៉ែត្រ និងទទឹង ១២ម៉ែត្រ។ ដោយសារតែទំហំដ៏ធំ និងស្ថាបត្យកម្មដ៏អស្ចារ្យនេះ មានមនុស្សមួយចំនួនគិតថា ប្រាសាទអង្គរវត្តមិនមែនជាស្នាដៃរបស់មនុស្សទេ គឺជាស្នាដៃរបស់អាទិទេព។ ហើយអ្វីដែរទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលមកទស្សនានោះគឺ ចម្លាក់អប្សរាយ៉ាងស្អាត ចំណែកឯទីធ្លាខាងក្រៅមានដើមត្នោតរួមទាំងទេសភាពដ៏ស្រស់បំព្រង ហើយនៅជុំវិញប្រាសាទប្រាសាទអង្គរវត្តត្រូវបានរចនាដើម្បីតំណាងភ្នំព្រះសុមេរុ ដែលជាទីលំនៅរបស់អាទិទេព និងទេវតាក្នុងទេវកថាហិណ្ឌូ៕
Angkor Wat, or Angkor Toch Temple, is situated 7 kilometers from the provincial center of Siem Reap in the northern section of Siem Reap City in the Siem Reap Province. erected by King Suryavarman II and is located in the capital city of Yasodharapura. This temple was constructed as a tribute to Vishnu. The temple at Angkor is 65 meters high, rectangular in shape, 200 hectares in size, and is surrounded by a wall and a moat. The ramparts' outer circumference measures about 5.5 kilometres. 250 meters long and 12 meters wide make up the sandstone gateway. Some people believe that Angkor Wat is not the creation of man, but rather the creation of a deity because of its enormous size and superb architecture. The exquisite Apsara sculptures, as well as the lovely surroundings and palm trees in the outer courtyard, are what draw both domestic and foreign tourists to the site. Mount Sumeru, which is the dwelling place of gods and goddesses in Hindu mythology, is intended to represent the temple's surroundings.