ឧទ្យានបុរីប៉េងហួត មានទីតាំងនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងមានចម្ងាយប្រហែល ១២គីឡូម៉ែត្រពីវត្តភ្នំ។ឧទ្យានបុរីប៉េងហួតស្ថិតនៅក្នុងប្រភេទរមណីយដ្ឋានបែបកែច្នៃមួយដែលត្រូវបង្កើតឡើងសម្រាប់ទទួលភ្ញៀវទេសចរចូលមកទស្សនាលេងកម្សាន្តហើយទីនោះក៏មានកន្លែងសម្រាប់ជួលធ្វើកម្មពិធីផ្សេងៗផងដែរ។ភាពទាក់ទាញនៃ ឧទ្យានបុរីប៉េងហួត មានដូចជា កាជិះទូក ការញ៉ាំអាហារ ដើរលេងកម្សាន្ត ទស្សនាសួនផ្កា ផឹកកាហ្វេ សម្រាប់អ្នកចូលចិត្តថតរូបទៅទីនោះដឹងតែត្រូវម៉ាច់។